ទីលានផ្នូរកម្មាភិបាលយុទ្ធជនពលីជីវិតខែត្រកោះកុងនឹងត្រូវបានអភិវឌ្ឍជាទីសក្ការដ៏ស្រស់ស្អាតត្រកាល

ដោយ បាយ៉ង់ថែមស៍ ខែត្រកោះកុង៖ ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលបន្ទុកជាប្រធានក្រុមការងាររៀបចំ សាងសង់សំណង់បន្ថែម និងជួសជុល អភិវឌ្ឍទីលានផ្នូរកម្មាភិបាល យុទ្ធជនពលីជីវិតចំនួន៤៤៧សព នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលពួកគាត់បានពលីជីវិតក្នុងសម័យសង្រ្គាមពីឆ្នាំ១៩៧៩ដល់១៩៩៨ ។ តាមការគ្រោងទុក កម្មវិធីក្រុងពាលី បើកការជួសជុល និង…

ប្រជាពលរដ្ឋផ្ទុះកំហឹងតវ៉ាគ្រាដែលមានការចុះអនុវត្តរុះរើសំណង់សង់លើដីមានប័ណ្ណកម្មសិទ្ធ អាជ្ញាធរខែត្រព្រះសីហនុកំពុងព្យាយាមសម្របសម្រួល

ដោយ បាយ៉ង់ថែមស៍ ខែត្រព្រះសីហនុ៖ តំណាងអយ្យការអមសាលាដំបូងខែត្រព្រះសីហនុ បានដឹកនាំកម្លាំងសាធារណៈ សហការជាមួយអាជ្ញាធរស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានចុះអនុវត្តរុះរើសំណង់ផ្ទះ ខ្ទម នៅលើទីតាំងដី មានបណ្ណ័កម្មសិទ្ធិរបស់អ្នកដទៃ ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ។ ប្រជាពលរដ្ឋខ្លះលើកឡើងថា…

មិនពិតទេ គឺពត៌មានបំពុល !

ដោយ បាយ៉ង់ថែមស៍ ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុងនូវករណី ដែលគណនីមួយសរសេរបង្ហោះពត៌មានកាលពីថ្ងៃទី១៧ ខែកុម្ភៈ ២០២១ថាមានគ្រូបង្រៀនម្នាក់ស្លាប់ បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ។ ការច្រានចោលនូវការផ្សាយពត៌មានបំពុលនេះ បានធ្វើឡើងនៅយប់ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១២១ ។ គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Hai…

តុលាការព្រះវិហារកោះហៅជនជាប់ចោទបីនាក់ពាក់ព័ន្ធកាប់រុករានព្រៃយកដីរដ្ឋលក់ឱ្យឈ្មួញ

ដោយៈ ម្លូព្រៃ ព្រះវិហារៈ លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមតុលាការ ខេត្តព្រះវិហារ ចេញដីកាកោះហៅជនជាប់ចោទ ចំនួនបីនាក់ពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌលេខ៥២ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ នៃអយ្យការអម សាលាដំបូង ខេត្ត។ បានឃើញដីកាសម្រេចដាក់រឿងជំនុំជម្រះលេខ២០១ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ទៅលើជនជាប់ចោទ ទាំងបីនាក់។…

វេទិកាផ្សព្វផ្សាយនៅ៥ក្រុងស្រុកនៃខែត្រព្រះសីហនុ ព្រមគ្នានាថ្ងៃទី០៩តែមួយ តែប្រជាពលរដ្ឋសម្ដែងក្ដីអស់សង្ឃឹមព្រោះពុំមានដំណោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់

ដោយ បាយ៉ង់ថែមស៍ ខែត្រព្រះសីហនុ៖ ក្រុមប្រឹក្សាខេត្ដ និង រដ្ឋបាលខេត្ដព្រះសីហនុ បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់នៅតាមបណ្ដា៥ក្រុងស្រុក នៃខែត្រព្រះសីហនុ ព្រមគ្នានាថ្ងៃទី០៩ កុម្ភៈ ២០២១តែមួយពេល អ្នកចូលរួមភាគច្រើនជាមន្រ្តីរាជការ រីឯបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ជាពិសេសរឿងទំនាស់ ដីធ្លីនៅតែពុំមានដំណោះស្រាយជូនពួកគាត់ ។ នេះបើយោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋ ។…

បែកធ្លាយក្លិនស្អុយអសោចពេញព្រៃក្រោយពីគេប្រទះឃើញឈើបម្រុងនាំចេញក្រៅជិត៣០០ដុំ

ដោយៈ បាយ៉ង់ថែមស៍ មណ្ឌលគិរីៈ ឈើអាញត្តិជនជិត៣០០ដុំត្រូវបានប៉ូលិសប្រទះឃើញដេកតម្រៀបគ្នាពេញព្រៃដែលគេសង្ស័យថា បម្រុងដង្ហែឆ្លងកាត់ប្រទេសកម្ពុជាដើម្បីដោះដូរជាក្រដាសប្រាក់ដុល្លារដើម្បីចែកគ្នារវាងឈ្មួញ និងសមត្ថកិច្ចរួម ជាមួយខិលខូចមួយចំនួនតូច។ ការប្រទះឃើញឈើនេះគឺបានកើតឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ចន្លោះអូររ៉ូនិងម្រើច ភូមិសាស្ត្រ ភូមិកោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី និយាមការលេខ ០៧៧៥៣៥៥- ១៤៥៥៩១៤ លើទីតាំង…

You missed

error: Content is protected !!