ព្រះសីហនុៈ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា មានប្រជាពលរដ្ឋ សប្បុរសជនជាច្រើននាក់គ្រប់ទិសទីក្នុងប្រទេស និងក្រៅប្រទេស
បាននាំយកសម្ភារ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា មកចូលរួមឧបត្ថម្ភដល់ វីរកងទ័ព និងជនភៀសសឹកកម្ពុជា តាមរយៈ ក្រុមការងាររបស់ អ្នកឧកញ៉ា ស្ថិតនៅកំពង់ផែទេសចរណ៍ ក្នុងកំពង់ស្វយ័ត ក្រុងព្រះសីហនុ ចាប់តាំងពីថ្ងៃផ្ទុះសង្រ្គាមឈ្លានពានពីសំណាក់កងទ័ពថៃ រហូតមកដល់ថ្ងៃទី១៨ ខែធ្ន ឆ្នាំ២០២៥។

អ្នកឧកញ៉ា ទៀ វិចិត្រ បន្ថែមទៀតថា ក្រុមការងារផ្អាកទទួលជំនួយពី សម្បុរសជន ត្រឹមល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ សិន។ បន្ទាប់មក
អ្នកឧកញ៉ា និងក្រុមការងារ នឹងដឹកជញ្ជូនយកជំនួយទាំងនេះព្រមជាមួយ និងជំនួយឧបត្ថម្ភពី អ្នកឧកញ៉ា ផ្ទាល់ផងទៅជូន វីរកងទ័ព នៃ
យើង និងពលរដ្ឋភៀសសឹកតាមផ្នែក និងទីតាំងមួយចំនួននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។

អ្នកឧកញ៉ា ទៀ វិចិត្រ សូមគោរពថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ សប្បុរសជន ជិតឆ្ងាយទាំងអស់ ដែលបានចូលរួមសកម្មភាព
មនុស្សធម៌នេះ ជាមួយនឹងក្រុមការងាររបស់ អ្នកឧកញ៉ា៕ កែសម្រួលដោយៈ សាមុត

You missed

error: Content is protected !!