ព្រះសីហនៈ កប៉ាល់ទេសចរដ៏ធំមួយគ្រឿងឈ្មោះ វេស្ទឺដាម (WESTERDAM) មកពី ប្រទេសហូឡង់ ដឹកភ្ញៀវចំនួន១,៨៧៧នាក់
ភាគច្រើនមកពី ប្រទេសអាម៉េរិក និងជាស្រ្តី បានចូលចតនៅ កំពង់ផែអន្តរជាតិស្វយ័ត ក្រុងព្រះសីហនុ ទាំងព្រឹកព្រលឹមវេលាម៉ោង
៦នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។ នេះយោងតាមរបាយការណ៍របស់សមត្ថកិច្ចប៉ូលិស។

បើទោះជាប្រទេសកម្ពុជាយើង កំពុងតែមានសង្រ្គាមឈ្លានពានទឹកដីពីសំណាក់ ប្រទេសថៃ យ៉ាងណាក៏ដោយក៏នៅតែមានភ្ញៀវ
ទេសចរចូលមកទស្សនាកម្សាន្តប្រទេសយើងដដែល។ នេះសបញ្ជាក់ថា ប្រទេសយើង មានសុខសុវត្ថិភាព សន្តិភាព និង ការអភិ
វឌ្ឍន៍ ដែលគេទទួលស្គាល់ជាអន្តរជាតិ។ ភ្ញៀវទេសចរស្ទើរតែទាំងអស់គ្រាន់តែចុះពី កប៉ាល់ ភ្លាមគឺសំដៅមក វេទិកា៧មករា ដើម្បី
ចូលរួមបរិចាគឬឧបត្ថម្ភជាសម្ភារថវិកា គ្រឿងឧបភោគបរិភោគ ជូនដល់ វីរកងទ័ពកម្ពុជាយើង និងប្រជាពលរដ្ឋភៀសសឹក។

គួររំលឹកថា កប៉ាល់ ដ៏ធំសម្បើមនេះមាននាវឹកចំនួន៨០០នាក់ ហើយវានឹងចាកចេញពី កម្ពុជា នៅម៉ោង៨យប់ថ្ងៃខែឆ្នាំដដែលឆ្ពោះ
ទៅ ប្រទេសថៃ៕

You missed

error: Content is protected !!