ព្រះសីហនុៈ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ នៃរាជរដ្ឋាភិបាលកម្ពុជា បាននាំមកនូវសុខសន្តិភាព និងភាពរីកចម្រើន ប្រ
ទេសកម្ពុជា ត្រៀមខ្លួននឹងចាកចេញពី ចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច និងឆ្ពោះទៅរកប្រទេសកំពុងអភិវឌ្ឍ ដែលនឹងចាប់ផ្ដើម
ចាកចេញជាផ្លូវការនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩ នាពេលខាងមុខ និងជាពិសេសឆ្ពោះទៅកាន់ឋានៈជាប្រទេសមានចំណូលមធ្យមក
ម្រិតខ្ពស់នៅ ឆ្នាំ២០៣០។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការ ក្រសួងផែនការ នៅក្នុងអង្គសិក្ខា
សាលាមួយដែលមានរយៈពេល២ថ្ងៃគឺចាប់តាំងពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតក្នុង មន្ទីរផែនការ ខែត្រព្រះសីហនុ។
ក្នុងគ្រានោះ ឯកឧត្តម រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC) នាពេលនេះជា
សមិទ្ធផលប្រវត្តិសាស្រ្ត និងជាសញ្ញាបញ្ជាក់ពីការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាក្រោមការដឹកនាំ នៃរាជរដ្ឋាភិបាល។

ឯកឧត្តមបន្តទៀតថា ការចាកចេញ គឺជាមោទកភាពជាតិដ៏ឧត្តុង្គឧត្តមរបស់ ប្រទេសកម្ពុជា និងប្រជាជនទាំងអស់គ្នា ដែលជាភស្តុ
តាងជាក់ស្ដែងដ៏ធំធេងអំពីសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច រួមទាំងការរីកចម្រើន នៃសង្គមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការទទួល
ស្គាល់ពី សហគមន៍អន្តរជាតិ អំពីការរីកចម្រើននាពេលនេះ។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តពង្រឹងនូវកិច្ចសហការ និងអនុវត្តការងារតាមផែនការ
អន្តរកាលប្រកបដោយភាពហ្មត់ចត់ និងការទទួលខុសត្រូវខ្ពស់ នេះជាគោលបំណងចម្បង នៃសិក្ខាសាលានាពេលនេះ។

ឆ្លៀតក្នុងឱកាសនោះលោក មីន កុម្ភៈ អភិបាលរង ខែត្រព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ក្នុងការចូលរួម សិក្ខាសាលា ស្ដីពីការ
ត្រៀមចាកចេញរបស់ កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ដ៏មានសារៈសំខាន់នាពេលនេះ។ លោកនឹងចែករំលែកព័ត៌មាន
អំពីដំណើរការត្រៀមចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ឆ្ពោះទៅកាន់ឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
នៅ ឆ្នាំ២០៣០ ដែលនេះគឺជាចំណុចដ៏សំខាន់មួយសម្រាប់ប្រវត្តិសាស្ត្រជាតិ។
គួររំលឹកថា សិក្ខាសាលានេះ រៀបចំឡើងដោយ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ សម្រាប់ការចាកចេញរបស់កម្ពុជាពីចំណាត់
ថ្នាក់ប្រទេសអភិវឌ្ឍតិចតួច (LDC) ឆ្ពោះទៅកាន់ឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ ៕ កែសម្រួលៈ សាមុត

