ភ្នំពេញៈ លោកបណ្ឌិត ភីតថឺ លី ប្រធានក្រុមហ៊ុន អូប៊ីអូអ រ៉ូយ៉ាល់ ខនស្ត្រាក់សិនគ្រុប ឯ.ក និងលោកស្រី ឆាយ លីណា អគ្គនាយករង វិទ្យុជាតិកម្ពុជា បាននាំយកអំណោយជាច្រើនមុខជូន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នាទីស្តីការក្រសួង ដើម្បីយកទៅចែកជូន វីរកងទ័ពនៅព្រំដែន និងពលរដ្ឋខ្មែរភៀសសឹករត់គេចខ្លួនពីការឈ្លានពានទឹកដីពីសំណាក់យោ ធាថៃ។
ទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់លោកបណ្ឌិត និងក្រុមគ្រួសារបានបង្ហាញពី មនោសញ្ចេតនា សេចក្តីរាប់អាន និងការចូលរួមចំណែកយកចិត្ត
ទុកដាក់ខ្ពស់លើសប្បុរសធម៌ និងកិច្ចការសង្គមតាមរយៈ ក្រសួងព័ត៌មាន ជាពិសេសដើម្បីចែកជូនដល់ពលរដ្ឋភៀសសឹកនៅព្រំដែន។

ឯកឧត្តម នេត្រ ភក្ត្រា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងព័ត៌មាន សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកបណ្ឌិត
ភីតថឺ លី និងលោកស្រី ឆាយ លីណា ព្រមទាំងក្រុមគ្រួសារ រួមទាំងថ្នាក់ដឹកនាំបុគ្គលិក ក្រុមហ៊ុន អូប៊ីអូអ រ៉ូយ៉ាល់ ខនស្រ្តាក់សិនគ្រុប
ឯ.ក ដែលបានផ្តល់ជំនួយដូចជា អង្ករចំនួន២៥តោន ទឹកសុទ្ធ៣០០កេស និងបបរសណ្តែក២០០កេស មកដល់ ក្រសួងព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងទៀតថា អំណោយទាំងនេះ ក្រសួងព័ត៌មាន នឹងបែងចែកដល់ វីរកងទ័ព នៅតំបន់ជួរមុខដែលកំពុងធ្វើការ
ប្រយុទ្ធការពារបូរណភាពទឹកដី និងបែងចែកជូនពលរដ្ឋរស់នៅក្នុងជំរុំភៀសសឹកតាមបណ្តាខែត្រមួយចំនួនទៀត។

ឯកឧត្តម បានបន្តថា នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរំលែកការលំបាកជាមួយប្រជាពល
រដ្ឋភៀសសឹកក្នុងពេលស្ថានភាពព្រំដែនបន្តទទួលការឈ្លានពានពី កងទ័ពថៃ។ ឯកឧត្តម ក៏សូមជូនពរ លោកបណ្ឌិត និងលោកស្រី
ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
លោក បណ្ឌិត ភីតថឺ លី មានប្រសាសន៍ថា អំណោយ ដែលផ្តល់ដល់ ក្រសួងព័ត៌មាន នាឱកាសនេះ គឺធ្វើឡើងក្នុងបុព្វហេតុមនុស្ស
ធម៌ និងជួយសម្រាលបន្ទុកដល់ពលរដ្ឋដែលកំពុងភៀសសឹក និងកំពុងស្នាក់នៅក្នុងតំបន់សុវត្ថិភាព ហើយ វីរកងទ័ព នៅសមរភូមិ
មុខ ដែលកំពុងឈរជើងការពារខ្មាំងឈ្លានពានមកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា បានយ៉ាងរឹងមាំ។
គួររំលឹកថា ក្រុមហ៊ុន អូប៊ីអូអ រ៉ូយ៉ាល់ ខនស្ត្រាក់សិនគ្រុប ឯ.ក ធ្លាប់បានផ្តល់នូវ អង្ករជាច្រើនតោនដល់ ក្រសួងព័ត៌មាន ដើម្បីគាំទ្រ
ដល់កិច្ចការមនុស្សធម៌ និងកិច្ចគាំពារដល់មន្ត្រីដែល ឯកឧត្តម រដ្ឋមន្ត្រី តែងតែផ្តល់ជូននូវស្បៀងអាហារប្រចាំខែសម្រាប់សម្រាល
បន្ទុកដល់អ្នកមានការខ្វះខាត និងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕


