ជាមួយប្រាក់ឧបត្ថម្ភ១២លានរៀលនិង២,៨០០ដុល្លារ ក្រុមយុវជនរត់ម៉ារ៉ាតុងឆ្លងកាត់២៣ខែត្រក្រុងក្នុងប្រទេសកម្ពុជាដើម្បីមនុស្សធម៌ នឹងចាកចេញពីក្រុងព្រះសីហនុនៅម៉ោង៥ព្រឹកថ្ងៃទី២១ តុលា
ដោយ តិល សាមុត ខែត្រព្រះសីហនុ៖ ក្រុមយុវជនរត់ម៉ារ៉ាតុងឆ្លងកាត់២៣ខែត្រក្រុងក្នុងប្រទេសកម្ពុជា ចម្ងាយ២,៦៨៥គីឡូម៉ែត្រដើម្បីមនុស្សសធម៌ ក្នុងគោលបំណងរៃអង្គាសប្រាក់ជួយដល់ មន្ទីរពេទ្យកុមារអង្គរ ខែត្រសៀមរាម នឹងរត់ចាកចេញពីរង្វង់មូលតោពីរក្រុងព្រះសីហនុនៅម៉ោង៥ព្រឹកថ្ងៃទី២១ តុលា ២០២០ ឆ្ពោះទៅក្រុងខេមរភូមិន្ទខែត្រកោះកុង ជាមួយប្រាក់ឧបត្ថម្ភ១២លានរៀល និង ២,៨០០ដុល្លារ ពីខែត្រព្រះសីហនុ ។ ប្រាក់ឧបត្ថម្ភទាំងនោះទទួលបានពី៖ សាលាខេត្តព្រះសីហនុបរិចាគ១០លានរៀល…
