ព័ត៌មានទើបបញ្ចូល

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងការអរគុណដល់បណ្តាក្រុមហ៊ុនឱសថដែលបានផ្តល់ថ្នាំពេទ្យ ជាច្រើនដល់ក្រសួងព័ត៌មាន ដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋជម្លៀសខ្លួនពីផ្ទះសំបែងដោយការឈ្លានពានរបស់យោធាថៃ ក្នុងស្មារតី«ខ្មែរជួយខ្មែរ»ការទ្រទ្រង់ដល់សមរភូមិមុខ គឺជាកម្លាំងចលករមួយដ៏សំខាន់សម្រាប់ការប្រយុទ្ធតតាំងប្រឆាំងនឹងការឈ្លានពានទឹកដីកម្ពុជា ពីយោធាថៃ, មានសប្បុរសជនជាច្រើនបានចូលរួមជាមួយក្រសួងព័ត៌មាន ដើម្បីផ្តល់ជូនដល់សមរភូមិមុខ និងប្រជាពលរដ្ឋភៀសសឹក ក្រុមហ៊ុនមីដាស ផ្តល់ជំនួយជានំមីដាស ចំនួន ១៤០កេស ដល់ក្រសួងព័ត៌មាន ដើម្បីចែកដល់កុមារនៅក្នុងជំរំជនភៀសសឹក ដែលតាមគ្រួសារមកពីតំបន់រងគ្រោះដោយ សារយោធាថៃទម្លាក់គ្រាប់បែក និង ប្លោងចូលភូមិ ស្រុក ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ សម្បុរសជនមកពីគ្រប់ទិសទីបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងថវិកាតាមរយៈក្រុមការងារអ្នកឧកញ៉ា ទៀ វិចិត្រ ក្រុមហ៊ុនអូប៊ីអូអរ៉ូយ៉ាល់ខនស្ត្រាក់សិនគ្រុបឯ.ក បាននាំយកអំណោយជាច្រើនមុខជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន

កម្លាំងប៉េអឹមផ្ទៃប្រទេសចុះបង្ក្រាបគ្រឿងចក្រអាប៊ុលរបសើមន្ត្រីយោធាដែកបាបឃុបឃិតគ្នាជាប្រព័ន្ធលួចឈួសឆាយទន្ទ្រានយកដីព្រៃរដ្ឋ

ដោយៈ សុភ័ណ្ឌ កំពង់ស្ពឺៈ គ្រឿងចក្រដែលគេហៅថា អាប៊ុល មួយគ្រឿងគេស្គាល់ថា ជារបស់មន្ត្រីយោធា និងជាម្ចាស់សិប្បកម្ម ឈើមួយកន្លែងនៅ ម្តុំស្ពានដែក ត្រូវកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កងរាជអាវុធហត្ថស្រុក និងខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនៅពេលម្ចាស់គ្រឿងចក្របញ្ជាឲ្យអ្នកបើកបរព្យាយាមបើករត់គេចពីការបង្ក្រាប មិនបានសម្រេច។ ការបង្ក្រាបគ្រឿងចក្រលួចឈួសឆាយដីព្រៃរដ្ឋ ការពារដោយ ព្រះរាជក្រឹត្យ នេះធ្វើឡើងកាលពីល្ងាចថ្ងៃទី៥…

លោកអៀងស៊ីធុលប្រត្តិកម្មនឹងលោកអោសុខសានដើរញុះញង់ចាក់រុកអុចអាលពលរដ្ឋឩ្យទាមទារយកដីកេរ្ដិ៍ឪពុកម្តាយរបស់លោក

ដោយៈ សុខ សុភ័ណ្ឌ កំពង់ស្ពឺៈ តារាចម្រៀងជើងចាស់ដ៏ល្បីល្បាញផ្នែកបុរាណនៃប្រពៃណីខ្មែរដែលមហាជនទូទៅស្គាល់ថា «នេនទុំ» ក្នុងបទចម្រៀង រឿងទុំទាវ គឺលោក អៀង ស៊ីធុល ប្រត្តិកម្មនឹងលោក អោ សុខសាន បានដើរ ញុះញង់ប្រជាពលរដ្ឋក្នុង ភូមិត្បូងភ្នំ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ…

ក្រុងព្រះសីហនុរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥១នាក់ក្នុងនោះមានជនជាតិខ្មែរ០១នាក់

ដោយ បាយ៉ង់ថែមស៍ ខែត្រព្រះសីហនុ៖ នៅក្រុងព្រះសីហនុរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥១នាក់គិតត្រឹមថ្ងៃទី០២ មីនា ២០២១ ក្នុងនោះមានបុរសជនជាតិខ្មែរម្នាក់ អាយុ២៥ឆ្នាំ ស្នាក់នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ ហើយការឆ្លងនេះភាគច្រើនជាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ នេះបើយោងតាមរបាយការណ៍ជាផ្លូវការរបស់ក្រសួងសុខាភិបាល ។ ការឆ្លងនៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅក្រុងព្រះសីហនុនេះ ភាគច្រើនជាជនជាតិចិន និង…

ណាហ្កា វឺលដ៍(NaGa World) សម្រេចផ្អាកដំណើរការមួយរយ: បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩ចំនួន១១នាក់ ក្នុងចំណោមបុគ្គលិកប្រមាណ៣,០០០នាក់

ភ្នំពេញ៖ នៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ ក្រុមហ៊ុន NAGA Corp Ltd (កាស៊ីណូ NAGA World) ដែលមានមូលដ្ឋានស្ថិតនៅរាជធានីភ្នំពេញ បានសម្រេចផ្អាកដំណើរការអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ខណៈរកឃើញអ្នកវិជ្ជាមានកូវីដ១៩ចំនួន១១នាក់នៅលើបុគ្គលិក និង ភ្ញៀវ ដែលចូលមកលេងនៅកាស៊ីណូ ណាហ្កា…

សមត្ថកិច្ចគ្មានឆន្ទៈបង្ក្រាបឈ្មួញឈើដុះស្លែឈ្មោះ ព្រុំ ធី ព្រោះជាឆ្នាំងបាយរបស់ពួកគេ

ដោយៈ ម្លូព្រៃ ខេត្តព្រះវិហារៈសមត្ថកិច្ចមួយចំនួនបានលក់ឧត្តមគតិឩ្យឈ្មួញភ្លេចអស់តួរនាទីកាតព្វកិច្ចរបស់ខ្លួនជាអ្នកការពារ ថែរក្សាសម្បត្តិធនធានធម្មជាតិបណ្ដោយឩ្យឈ្មួញដាក់ថ្នាំបន្ទន់ចិត្តរហូតជាប់ត្រកៀកងាកខ្លួនមិនរួចដែលជា ឱកាសពពួកឈ្មួញរកស៊ីដឹកជញ្ចូនឈើខុសច្បាប់ដោយសេរីអនាធិបតេយ្យជាទីបំផុត។ យោងតាមសេចក្ដីរាយការណ៍ពីពលរដ្ឋរស់នៅ ស្រុកជ័យសែន ប្រាប់ឩ្យដឹងនៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នេះថា ជារៀងរាល់យប់មានរថយន្តប្រភេទសាំយ៉ុងកែច្នៃចេញចូលដឹកឈើនៅត្រង់ចំណុច ភូមិធ្មា ភូមិច្រាច់ ភូមិចម្រើន ឃុំធ្មា ស្រុកជ័យសែន ដែលជាតំបន់ស្តុកឈើខុសច្បាប់ និងដឹកជញ្ចូនចេញទៅតាមផ្លូវ ជាតិលេខ៣៤ឆ្លងកាត់មុខទីស្នាក់ការក្រោមក្រសែភ្នែកសមត្ថកិច្ចជាច្រើនស្ថាប័នដូចជា…

ពលរដ្ឋសំណូមពរដល់អាជ្ញាធរខេត្តព្រះវិហារសូមចាត់វិធានការបុគ្គលឈ្មោះ ព្រំ ធី ហៅ ធី ម្រេច ឈ្មួញឈើដុះស្លែនៅព្រះវិហារ

ដោយៈ ម្លូព្រៃ ព្រះវិហារៈ ឈ្មួញឈើដុះស្លែឈ្មោះ ព្រុំ ធី ហៅ ធី ម្រេច ដែលល្បីល្បាញយូរឆ្នាំមកហើយខាងគំរាមកំហែងនិង បុកឡានអ្នកសារព័ត៌មាននៅពេលដែលហ៊ានចុះផ្តិតយករូបនៃសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់របស់គាត់ ចេញពីតំបន់អភិរក្សព្រៃឡង់ដោយឆ្លងកាត់ ស្រុកជ័យសែន ស្រុករវៀង ខេត្តព្រះវិហារ តាមដងផ្លូវជាតិលេខ៦២ ឆ្ពោះទៅកាន់ ខេត្តកំពង់ធំ។ ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋបានរិះគន់ចំពោះអាជ្ញាធរស្រុកថា អសមត្ថភាពក្នុងការបង្រា្កប…

You missed

error: Content is protected !!