ព្រះសីហនុៈ បន្ទាប់ពីគំនិតដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ដួចផ្ដើមឱ្យមានការស្ថាបនាសាងសង់ពហុ កីឡដ្ឋាន ខែត្រព្រះសីហនុ ដើម្បីឆ្លើយតបសំណូមពរប្រជាពលរដ្ឋ និងអភិវឌ្ឍវិស័យកីឡា ព្រមទាំងទាក់ទាញទេសចរជាតិអន្តរជាតិមកទស្សនាខែត្រជាប់មាត់សមុទ្រមួយនេះឱ្យកាន់តែច្រើនថែមទៀត។ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី បានដឹកនាំកិច្ចប្រជុំបច្ចេកទេសនៅនឹងការដ្ឋានសាងសង់​ដើម្បីជំរុញគម្រោងនេះ។

ពហុកីឡដ្ឋានថ្មីមួយនេះ​ស្ថិតក្នុង ភូមិចំណោទរាម​ សង្កាត់បិតត្រាំង​ ក្រុងកំពង់សោម​ ខែត្រព្រះសីហនុ​ នឹងមានសមត្ថភាពផ្ទុកអ្នកទស្សនាប្រមាណ៣១,៥០០នាក់ ហើយត្រូវបានចាត់ទុកជាសមិទ្ធផលថ្មីមួយទៀតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី។ ក្រៅពីទីលានប្រកួតពហុកីឡដ្ឋាន ក៏មានបញ្ចូលនូវ អគារសារមន្ទីរ សួនទេសចរ សាលមហោស្រព និងកន្លែងបោះតង់ផងដែរ។ ការសាងសង់នឹងអនុវត្តតាមរចនាបថសហសម័យ (Modern) ដោយធានាគុណភាពខ្ពស់ និងបញ្ចូលអត្តសញ្ញាណជាតិ។

ស្របពេលគ្នានេះ ប៉ុន្មានថ្ងៃខាងមុខទៀត ខែត្រព្រះសីហនុ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកពិភព
លោកលើកទី៦ ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងប្រមូលផ្តុំកីឡាករ មកពី៣៧ប្រទេស ដែលជាការបង្ហាញពីការទទួលស្គាល់យ៉ាងទូលំទូលាយចំពោះ
កីឡាគុនខ្មែរ និងកំពុងល្បីរន្ទឺកាន់តែខ្លាំងលើឆាកជាតិ និងអន្តរជាតិ៕

You missed