កញ្ញា វុទ្ធ សុគន្ធា ចេញទៅច្រៀងនៅអូស្ត្រាលីលើកនេះប្រជុំជាមួយតារាល្បីៗ
ដោយ: បូរិន/ភ្នំពេញ:ដំណើរចេញទៅច្រៀងក្នុងព្រឹត្តិការណ៍ជាច្រើននៅប្រទេសអូស្ត្រាលីលើកនេះតារាចម្រៀងកញ្ញា វុទ្ធ សុគន្ធា ចាកចេញពីមាតុភូមិហើយដោយទៅលើកនេះជាមួយតារាល្បីៗ ជាច្រើននាក់ទៀត សុទ្ធតែជាតារានៅក្នុងបេះដូងរបស់ទស្សនិកជន។ កញ្ញា វុទ្ធ សុគន្ធា បានប្រាប់រស្មីកម្ពុជាកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ឱ្យដឹងថា សម្រាប់ការចេញទៅសម្តែងច្រៀងនៅប្រទេសអូស្ត្រាលីលើកនេះគឺ ជាលើកទី២ហើយ ហើយនាងពិតជាសប្បាយចិត្តដែលបងប្អូនខ្មែរយើងនៅបន្តចូលចិត្តគាំទ្រនាង។ លើកនេះក៏ពិសេសដែលវត្តមានតារាល្បីរបស់យើងត្រូវបានអញ្ជើញមានវត្តមានទៅដូចគ្នាគឺតារាចម្រៀងល្បីលោក សៅ ឧត្តម,លោក សាម…
