មនុស្ស១៦នាក់បានស្លាប់និង២៤នាក់ទៀតរងរបួសដោយសារឡានក្រុងបុកបង្កាន់ដៃស្ពានធ្លាក់ចូលទឹក
កំពង់ធំៈ សោកនាដកម្មដ៏គួរឱ្យរន្ធត់គឺរថយន្ដក្រុងដឹកអ្នកដំណើរពី ភ្នំពេញ ទៅ ខែត្រសៀមរាប បានជ្រុលទៅបុកបង្កាន់ដៃស្ពានអូរប្រាសាទធ្លាក់ចូលទៅក្នុងប្រឡាយទឹកបណ្ដាលឱ្យមនុស្សស្លាប់កើនឡើង១៦នាក់ និងរបួស២៤នាក់។ ករណីនះកើតឡើងស្ថិតនៅ ឃុំកកោះ ស្រុកសន្ទុក ខែត្រកំពង់ធំ។ ជនរងគ្រោះសរុបចំនួន៣៧នាក់ក្នុងនោះក៏មានក្មេងស្រីម្នាក់ផងដែរបានស្លាប់នៅក្នុងចំណោមមនុស្ស១៦នាក់។ ការបើកបររថយន្តពេលយប់នេះគឺមានការសង្ស័យថា អ្នកបញ្ជាយានយន្ត ឬអ្នកបើកបរអាចងងុយដេកធ្វើឱ្យបាត់បង់ម្ចាស់ការគ្រប់គ្រងរថយន្តដែលកំពុងធ្វើដំណើរ។ រថយន្តក្រុងនោះមានពណ៌ផ្កាឈូកបានធ្លាក់ទៅក្នុងទឹកជ្រៅ។ បើយោងតាម លោកអធិការនគរបាល ស្រុកសន្ទុក ខែត្រកំពង់ធំ…
