ព័ត៌មានទើបបញ្ចូល

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងការអរគុណដល់បណ្តាក្រុមហ៊ុនឱសថដែលបានផ្តល់ថ្នាំពេទ្យ ជាច្រើនដល់ក្រសួងព័ត៌មាន ដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋជម្លៀសខ្លួនពីផ្ទះសំបែងដោយការឈ្លានពានរបស់យោធាថៃ ក្នុងស្មារតី«ខ្មែរជួយខ្មែរ»ការទ្រទ្រង់ដល់សមរភូមិមុខ គឺជាកម្លាំងចលករមួយដ៏សំខាន់សម្រាប់ការប្រយុទ្ធតតាំងប្រឆាំងនឹងការឈ្លានពានទឹកដីកម្ពុជា ពីយោធាថៃ, មានសប្បុរសជនជាច្រើនបានចូលរួមជាមួយក្រសួងព័ត៌មាន ដើម្បីផ្តល់ជូនដល់សមរភូមិមុខ និងប្រជាពលរដ្ឋភៀសសឹក ក្រុមហ៊ុនមីដាស ផ្តល់ជំនួយជានំមីដាស ចំនួន ១៤០កេស ដល់ក្រសួងព័ត៌មាន ដើម្បីចែកដល់កុមារនៅក្នុងជំរំជនភៀសសឹក ដែលតាមគ្រួសារមកពីតំបន់រងគ្រោះដោយ សារយោធាថៃទម្លាក់គ្រាប់បែក និង ប្លោងចូលភូមិ ស្រុក ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ សម្បុរសជនមកពីគ្រប់ទិសទីបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងថវិកាតាមរយៈក្រុមការងារអ្នកឧកញ៉ា ទៀ វិចិត្រ ក្រុមហ៊ុនអូប៊ីអូអរ៉ូយ៉ាល់ខនស្ត្រាក់សិនគ្រុបឯ.ក បាននាំយកអំណោយជាច្រើនមុខជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន

អនុប្រធានគយព្រែកចាកបើកដៃឩ្យឈ្មួញនាំចូលពងទាពងមាន់និងសត្វបក្សីគ្រប់ប្រភេទតាមច្រករបៀងត្នោតចុងស្រង់ជាថ្នូរនឹងប្រាក់មួយឡាន៣០ម៉ឺនរៀល

ដោយៈ បាយ៉ង់ថាមស៍ ភ្នំពេញៈ ដោយសារបញ្ហាផ្ទុះ ជំងឺកូវីដ១៩ យ៉ាងខ្លាំងទាំងវៀតណាម និងកម្ពុជា ដូច្នេះនៅតាមច្រករបៀងនានា ត្រូវបានរដ្ឋាភិបាលទ្វេភាគីបិទទាំងស្រុង ក៍ប៉ុន្តែលោកអនុប្រធានគយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិព្រែកចាក ស្ថិតនៅ ស្រុកកំពង់ត្រាច ខេត្តកំពត ​បានបើកដៃឳ្យក្រុមឈ្មួញនាំចូល ពងទា ពងមាន់ និងសត្វបក្សីគ្រប់ប្រភេទចូល តាមច្រករបៀងត្នោតចុងស្រង់ យ៉ាងអនាធិបតេយ្យបំផុតជាថ្នូរនឹងប្រាក់ក្នុងមួយឡានតម្លៃ៣០ម៉ឺនរៀល។ ករណី…

ឈ្មួញដឹកផ្លែឈើ១ជើងត្រូវបង់លុយឳ្យគយចល័តលោក ផែន ភឿន នៅផ្លូវជាតិលេខ១ចំនួន៣០ម៉ឺនរៀលជាកំហិត !

ដោយៈ បាយ៉ង់ថាម ព្រៃវែងៈ អាជីវករអ្នកដឹកផ្លែឈើពី វៀតណាម ចូលមកខ្មែរបានអះអាងថា គយចល័តផ្លូវជាតិលេខ១មានទីស្នាក់ ការស្ថិតនៅ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរដោយយកតួនាទីការងាររដ្ឋ មកគាបសង្កត់ពួកគាត់រាប់ក្បាលឡានកំណត់យកលុយដាក់ចូលហោប៉ាវបុគ្គលក្នុង១ជើងៗចាប់១០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀលជាកំហិត។ ពោលគឺពួកឈ្មួញហ៊ានស្បថដាក់ជីវិត «ឱ្យក្រឡាប់ឡាន និងរន្ទះបាញ់ស្លាប់តៃ ហោង ប្រសិនជាការនិយាយនេះបំភ្លើសខុសពីការពិត»។ ប៉ុន្តែករណីនេះមន្ត្រីគយបដិសេធបំភាន់ថា…

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុប្រវែង១៨៧,០៥០គីឡូម៉ែត្រសម្រេចបាន៥១,៣៥ភាគរយហើយ

ដោយៈ បាយ៉ង់ថែមស៍ ភ្នំពេញៈ យោងតាម ផេកហ្វេសប៊ុក ផ្លូវការរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថា គម្រោងសាងសង់ផ្លូវល្បឿនលឿនចាប់ពី ភ្នំពេញ-ក្រុងព្រះសីហនុ ដែលមានប្រវែង សរុបជាង១៩០គីឡូម៉ែត្រតភ្ជាប់ពី ភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ…

ក្មេងប្រុសស្រី៤នាក់ស្នើសុំឩ្យតុលាការបន្ធូរបន្ថយទោសម្តាយខ្លួនពីករណីគ្រឿងញៀន

ដោយៈ សុខ សុភ័ណ្ឌ កំពង់ស្ពឺៈ ក្មេងប្រុសស្រីព្រមទាំងទារិកាម្នាក់ផងទើបតែមានអាយុ៦ថ្ងៃបានស្នើសុំឩ្យតុលាការ ខេត្តកំពង់ស្ពឺ ជួយ បន្ធូរបន្ថយទោសម្តាយខ្លួនដោយសារតែគ្មានអ្នកបីបាច់ថែរក្សាដែលពួកគេកំពុងរស់នៅជាមួយជីដូនចាស់ជរាកាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ បើយោងតាមសម្តីជីដូនឈ្មោះ កែវ ចាន់ថន អាយុ៧០ឆ្នាំរស់នៅ ភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្ត កំពង់ស្ពឺ មានមុខរបរដកក្រអាវឈូកលក់បាននិយាយទាំងទឹកមុខក្រៀមក្រំថា…

បង្ក្រាបក្រុមឧក្រិដ្ឋជនបរទេស៦នាក់ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅវៀតណាមនិងរឹបអូសថ្នាំឆ្កួតជិត១០០គីឡូក្រាម

ដោយៈ បាយ៉ង់ថែមស៍ ភ្នំពេញ : នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នេះថា សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនចាប់បាន បរទេសចំនួន៦នាក់ករណី…

តើក្មួយប្រុសរបស់សម្ដេចនាយករដ្ឋមន្រ្តី ពិតជាជាប់ពាក់ព័ន្ធនឹងទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋមែនឬ នៅខែត្រព្រះសីហនុ ?

ដោយ បាយ៉ង់ថែមស៍ ខែត្រព្រះសីហនុ ៖ ប្រជាពលរដ្ឋរងគ្រោះដីធ្លីលើកឡើងថា លោកស្រី លី សុខងីម និង បក្ខពួករបស់ខ្លួនបានយកឈ្មោះក្មួយប្រុសរបស់ថ្នាក់ដឹកនាំ លោកហ៊ុន ជា មកប្រើជាខែលដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរំលោភយកដីប្រជាពលរដ្ឋ នៅចំណុចអូរសំលៀងកាំបិត ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផ្ទុយទៅវិញប្រជាពលរដ្ឋមានជំនឿថា លោក…

You missed

error: Content is protected !!