Category: Uncategorized

សារលិខិតចូលរួមរំលែកមរណទុក្ខ !

យើងខ្ញុំទាំងអស់គ្នាជា ចាងហ្វាងការផ្សាយ និពន្ធនាយក និងសហការីនៃ អង្គភាពសារព័ត៌មាន « បាយ៉ង់ថាមស៍ » មានក្ដីរន្ធត់ចិត្តជាខ្លាំងដោយបានទទួលដំណឹងថា ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសទី១របស់សម្ដេចតេជោ បានទទួលមរណភាពនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។…

ឆេះផ្ទះនៅម្ដុំខណ្ឌឫស្សីកែវស្លាប់ក្មេងតូចៗចំនួនពីរនាក់

ភ្នំពេញៈ ដោយសារការធ្វេសប្រហែសម្ចាស់ផ្ទះបានបើកហ្គាសចម្អិនអាហារទុកចោលបណ្ដាលឱ្យផ្ទុះឆេះផ្ទះថ្មមួយកន្លែ ងស្ថិតនៅ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌស្សីឫកែវ រាជធានីភ្នំពេញ វេលាម៉ោង៤ល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៥។ ករណីឆេះផ្ទះដែលមានរយៈពេលជាង២០នាទីនេះបណ្ដាលឱ្យស្លាប់ក្មេងស្រីអាយុ១ខួបម្នាក់ និងទាករអាយុទើប៥ខែម្នាក់។ គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក៏មានករណីឆេះរោងចក្រពូកមួយកន្លែងទៀតដែរស្ថិត នៅជាប់ផ្លូវរថភ្លើងខាងលិច ពោធិចិនតុង…

ស្លាប់មនុស្ស៥នាក់នៅស្រុកលំផាត់មកពីការបើកបររថយន្តជែងគ្នាខណៈហុយធូលីខ្លាំងមើលអ្វីពុំឃើញ

រតនគិរី: រថយន្តកាម៉ារីបាឡែនពណ៌សបានបើកជែងរថយន្តមួយទៀតដែលពាំងនៅពីខាងមុខខណៈកំពុងតែ ហុយធូលីខ្លាំងក៏បណ្ដាលបុកគ្នាពេញទំហឹងជាមួយរថយន្តដឹកដីធុនធំធ្វើឲ្យមនុស្សចំនួន៥នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង។ ករណីនេះកើតឡើងកាលពីសៀលថ្ងៃ១៨ ខែកុម្ភ: ឆ្នាំ២០២៥ ស្ថិតក្នុងដីចម្ការចេកវៀតណាមតាមបណ្ដោយផ្លូវលំ ស្រុកលំផាត់ ខែត្ររតនគិរី។ ជនរងគ្រោះដែលបានស្លាប់ទាំង៥នាក់នោះមាន ទី១.ឈ្មោះ ប្រាក់ សក្ខី ភេទប្រុសអាយុ២២ឆ្នាំ ជាអ្នកបើកបររថយន្ត។ ទី២.ឈ្មោះ ម៉ុន ម៉េងលាង ភេទប្រុសអាយុ២៤ឆ្នាំ។ ទី៣.ឈ្មោះ…

លោក ប៉ោ សួន សរសេរសារឌឺដងដាក់អ្នកផ្ដល់រឿងឱ្យកាសែតខណៈខ្លួនបានកោះហៅក្រុមហ៊ុននាំចេញនាំចូលតាមច្រកព្រំដែនមកជួប

ដោយៈ អធិបតី ភ្នំពេញៈ លោក ប៉ោ សួន អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា បានសរសេរសារឌឺដងដាក់មន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយ ក៍ដូចជាក្រុមអាជីវកររកស៊ីដឹកទំនិញ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលលោកសំដៅលើអ្នកបានផ្ដល់ព័ត៌មានឱ្យកាសែតចុះផ្សាយពីរឿងកោះហៅ ក្រុមហ៊ុននាំចូលនាំចេញទំនិញតាមច្រកព្រំដែនទាំងអស់ឱ្យមកជួប ដើម្បីធ្វើការចរចា…

ដួលម៉ូតូដឹកឈើសង្កត់ស្លាប់បុរសខ្មែរលើចារាយនៅស្រុកអូរយ៉ាដាវ

ដោយៈ យក្សឡោម រតនគិរី: អម្បូរមនខ្មែរលើចារាយ បានស្លាប់នៅ មន្ទីរពេទ្យបង្អែក ខែត្ររតនគិរី ដោយសារម៉ូតូដឹកឈើដួលសង្ក ត់លើបណ្ដាលឲ្យបាក់ជើងទាំងពីរ និងជាំដើមទ្រូងធ្ងន់ធ្ងរ។ បុរសរងគ្រោះឈ្មោះ សល់ លីង អាយុ២៧ឆ្នាំទីលំនៅ ភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខែត្ររតនគិរី។ តាមព័ត៌មានពីអ្នក ស្រុកអូរយ៉ាដាវ…

សេចក្ដីបំភ្លឺព័ត៌មាន នៃមន្ទីរសុខាភិបាល ខែត្រកំពង់ចាម

ភ្នំពេញៈ បន្ទាប់ពីការផ្សាយរបស់ «បាយ៉ង់ថាមស៍» កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៃអត្ថបទព័ត៌មានដែលមានចំណងជើងថា « គម្រោងដែលមន្ទីរសុខាភិបាល ខែត្រកំពង់ចាម ត្រៀមដេញថ្លៃ៩គម្រោងនៅថ្ងៃទី២៩ ខែសីហា ខាងមុខទំនងដូច ឆ្នាំ២០២៣ ? »។ ក្រោយពីការផ្សាយនេះមក មន្ទីរសុខាភិបាល ខែត្រកំពង់ចាម បានចេញ…

You missed