ព័ត៌មានទើបបញ្ចូល

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងការអរគុណដល់បណ្តាក្រុមហ៊ុនឱសថដែលបានផ្តល់ថ្នាំពេទ្យ ជាច្រើនដល់ក្រសួងព័ត៌មាន ដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋជម្លៀសខ្លួនពីផ្ទះសំបែងដោយការឈ្លានពានរបស់យោធាថៃ ក្នុងស្មារតី«ខ្មែរជួយខ្មែរ»ការទ្រទ្រង់ដល់សមរភូមិមុខ គឺជាកម្លាំងចលករមួយដ៏សំខាន់សម្រាប់ការប្រយុទ្ធតតាំងប្រឆាំងនឹងការឈ្លានពានទឹកដីកម្ពុជា ពីយោធាថៃ, មានសប្បុរសជនជាច្រើនបានចូលរួមជាមួយក្រសួងព័ត៌មាន ដើម្បីផ្តល់ជូនដល់សមរភូមិមុខ និងប្រជាពលរដ្ឋភៀសសឹក ក្រុមហ៊ុនមីដាស ផ្តល់ជំនួយជានំមីដាស ចំនួន ១៤០កេស ដល់ក្រសួងព័ត៌មាន ដើម្បីចែកដល់កុមារនៅក្នុងជំរំជនភៀសសឹក ដែលតាមគ្រួសារមកពីតំបន់រងគ្រោះដោយ សារយោធាថៃទម្លាក់គ្រាប់បែក និង ប្លោងចូលភូមិ ស្រុក ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ សម្បុរសជនមកពីគ្រប់ទិសទីបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងថវិកាតាមរយៈក្រុមការងារអ្នកឧកញ៉ា ទៀ វិចិត្រ ក្រុមហ៊ុនអូប៊ីអូអរ៉ូយ៉ាល់ខនស្ត្រាក់សិនគ្រុបឯ.ក បាននាំយកអំណោយជាច្រើនមុខជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន

ខុសគ្នាស្រឡះ ! លិខិតបំភ្លឺជាធារណៈ សេចក្ដីប្រកាសពត៌មានបំភ្លឺ និង សន្និសីទសារពត៌មានកាលពីថ្ងៃទី៣០ឧសភា

ខែត្រព្រះសីហនុ ៖ បន្ទាប់ពីផ្ទះរឿងកាលពីថ្ងៃទិ២៨ ឧសភា ២០២១ ករណីមេបញ្ជាការប៉េអឹមខេត្តព្រះសីហនុឃាត់ខ្លួនមន្រ្តីគយខែត្រកោះកុង កាលពីថ្ងៃទី២៤ មេសា ២០២១ នៅស្រុកកំពង់សិលា ខែត្រព្រះសីហនុរួចមក មានការចេញផ្សាយពត៌មានតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ មានការចេញសេចក្ដីប្រកាសពត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង សន្និសីទសារពត៌មានកាលពីថ្ងៃទី៣០ ឧសភា ២០២១ របស់លោក ឃាង…

ឃាត់ខ្លួនជនអន្តពាលពាក់ព័ន្ធករណីកាប់និងវាយទៅលើយុវជនម្នាក់បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកនៅស្រុកព្រៃកប្បាស

ដោយៈ បាយ៉ង់ថែមស៍ កណ្តាលៈ កម្លាំងចម្រុះដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល មានមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត សហការ ជាមួយ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និងអធិការដ្ឋាននគរ បាល ស្រុកព្រៃកប្បាស ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ បានកា​ប់និងវាយ ទៅលើយុវជនរងគ្រោះម្នាក់…

មានអ្នករត់ការសម្របសម្រួលរឿងគយចាប់សាច់គោបង្កកមកពីឥណ្ឌានាំចូលកម្ពុជា

ដោយៈ បាយ៉ង់ថែមស៍ ភ្នំពេញៈ សាច់គោបង្កកមកពី ប្រទេសឥណ្ឌា ត្រូវឈ្មួញឃុបឃិតគ្នាជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនលួចនាំចូល កម្ពុជាតាម ច្រកអន្តរជាតិបាវិត ខេត្តស្វាយរៀង។ ប៉ុន្តែករណីនេះត្រូវ កម្លាំងគយរាជធានីភ្នំពេញ ចាប់បានកាល ពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅក្នុង ខណ្ឌឫស្សីកែវ។ ព័ត៌មាននេះគេនៅមិនទាន់បង្ហាញអំពីលទ្ធផល នៃការបង្ក្រាបសាច់គោបង្កកនាំចូលពីឥណ្ឌាមកកម្ពុជាឡើយ។ យោងតាមប្រភពមួយបានបង្ហើបឲ្យដឹងនៅព្រឹកថ្ងៃទី២៦…

បុគ្គលខិលខូចដែលជាអាជ្ញាធរមូលដ្ឋានភូមិឃុំប្រើរូបភាពគំរាមកំហែងប្រជាពលរដ្ឋខ្លួនគ្រប់បែបយ៉ាងទាក់ទងនឹងទំនាស់ដីធ្លី

ដោយ បាយ៉ង់ថែមស៍ ខែត្រព្រះសីហនុ៖ ក្រុមប្រជាពលរដ្ឋរងគ្រោះដីធ្លីរស់នៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខែត្រព្រះសីហនុ លើកឡើងថា នៅពេលមានជនជាតិចិនចូលក្នុងភូមិដើរមើលដីញឹកញាប់ បុគ្គលខិលខូច ដែលមាននាមជាអាជ្ញាធរមូលដ្ឋានភូមិឃុំ តែងរករឿងឈ្លោះជាមួយប្រជាពលរដ្ឋរឿងដីធ្លី គំរាមកំហែងថាយកសមត្ថកិច្ចប៉ូលីស ប៉េអឹមមកចាប់ចងប្រជាពលរដ្ឋ ជាដើម និងជាពិសេសតែងយកឈ្មោះអ្នកធំមកប្រើជាប្រយោជន៍ខ្លួន ។ លើសពីនេះទៀត បុគ្គលខិលខូច ដែលជាជើងកាងក្នុងមូលដ្ឋាន…

ឧកញ៉ា គិត ធាង ដែលជាប់ចោទក្នុងសំណុំរឿងឧក្រិដ្ឋកម្មគ្រឿងញៀនជិត៥០គីឡូក្រាមត្រូវសាលាឧទ្ធរណ៍ដោះលែងឩ្យមានសេរីភាពវិញ

ដោយៈ បាយ៉ង់ថែមស៍ ភ្នំពេញ: បងប្រុសបង្កើតលោកឧកញ៉ា គិត ម៉េង គឺឧកញ៉ា គិត ធាង ម្ចាស់ក្លិបកម្សាន្តរ៉ក ដែលជាប់ចោទក្នុង សំណុំរឿងឧក្រិដ្ឋកម្មគ្រឿងញៀនជិត៥០គីឡូក្រាមនោះត្រូវបាន សាលាឧទ្ធរណ៍ សម្រេចដោះលែងឩ្យមាន សេរីភាពឡើងវិញកាលពីដើមសប្តាហ៍កន្លងទៅនេះ។ ករណីដោះលែងឧកញ៉ាដែលមានរឿងអាស្រូវច្រើននេះ ធ្វើឲ្យមជ្ឈដ្ឋានប្រជាពលរដ្ឋធ្វើការរិះគន់ជុំទិសដោយលាន់មាត់គ្រប់ៗគ្នាថា ហេតុតែគេមានលុយ មានអំណាច រីឯអ្នកក្រវិញជាប់គុកគ្មានថ្ងៃចេញ។…

មានកម្លាំងសមត្ថកិច្ចដែលបង្កប់ខ្លួនធ្វើជាអ្នករត់តាក់ស៊ីលួចដឹកមនុស្ស(ចិន)ម្នាក់៥០០ដុល្លារពីភ្នំពេញក្រុងព្រះសីហនុ ពីក្រុងព្រះសីហនុភ្នំពេញ

ខែត្រព្រះសីហនុ៖ ពត៌មានច្បាស់ការពីមន្រ្តីជាន់ខ្ពស់ដែលអាចទុកចិត្តបាន ឱ្យបាយ៉ង់ថែមស៍ ដឹងកាលពីព្រឹកថ្ងៃទី១៤ ឧសភា ២០២១ថា មានកម្លាំងសមត្ថកិច្ចដែលបង្កប់ខ្លួនធ្វើជាអ្នករត់តាក់ស៊ី លួចដឹកមនុស្ស(ចិន)ម្នាក់៥០០ដុល្លារពីភ្នំពេញក្រុងព្រះសីហនុ ពីក្រុងព្រះសីហនុភ្នំពេញ ដោយពួកគេត្រូវរូវ គប់គិតគ្នាជាមួយកងកម្លាំងប្រចាំការតាមគោលដៅច្រកចេញចូលក្នុងរាជធានីខែត្រក្រុង ។ ប្រភពសំណូមពរដល់គណៈអភិបាលរាជធានីខែត្រ ត្រូវចាត់វិធានការត្រួតពិនិត្យឱ្យហ្មត់ចត់តឹងរ៉ឹងជាទីបំផុត និង វែកមុខរកអ្នកប្រព្រឹត្តល្មើសបែបនេះមកដាក់ទោសទណ្ឌឱ្យខាងតែបាន បើពុំដូច្នោះទេ ជំងឺកូវីដ១៩ក្នុង ស្រុកខ្មែរនៅតែបន្តរីករាលដាលពេញប្រទេស មិនអាចបំបាត់បានដោយងាយស្រួលឡើយ…

You missed

error: Content is protected !!