ឈ្មួញបានលួចដឹកសត្វមាន់និងទាចេញទាំងយប់តាមច្រករបៀងឫស្សីបីគុម្ព
ដោយៈ បាយ៉ង់ថាមស៍ ភ្នំពេញៈសត្វមាន់និងទាយ៉ាងតិចចំនួន៦០០ក្បាលជាងត្រូវបានឈ្មួញលួចដឹកចេញទាំងយប់ម៉ោងប្រហែលជាង៨តាមរយៈរថយន្តនីសាន់មួយបាំងកន្លះនៅច្រករបៀងឫស្សីបីគុម្ពស្ថិតក្នុង ភូមិជាវប្ដី ឃុំតាអូរ ស្រុកគិរីវង់ ខេត្ត តាកែវ។ ការត្រូវរ៉ូវគ្នារវាងឈ្មួញនិងសមត្ថកិច្ចនៅច្រករបៀងនេះពួកឈ្មួញបានដឹកសត្វបក្សីឆ្លងដែនពីវៀតណាមចូលមកកម្ពុជាដោយពុំមានឯកសារជាក់លាក់ឡើយ។ តើសមត្ថកិច្ចចម្រុះឈរជើងនៅគោលខាងលើនេះ និងប្រធានការិ យាល័យបសុព្យាបាល ខេត្តតាកែវ លោក ថៃ លី គិតយ៉ាងដូចម្ដេចសុខភាពប្រជាពលរដ្ឋ ដែលសត្វទាំងពីរប្រ ភេទនេះដែលនាំចូលពីប្រទេសវៀតណាមគ្មានការត្រួតពិនិត្យសុខភាពសត្វអ្វីបន្តិចឡើយ ?…
