បញ្ជូនទៅឃុំនិងទៅមណ្ឌលអប់រំបន្សាបករណីប្រើប្រាស់គ្រឿងញៀន
ដោយ:ប.ជ័យ/បន្ទាយមានជ័យ:ជនសង្ស័យចំនួន៣នាក់ត្រូវបញ្ជូនទៅឃុំនិងទៅមណ្ឌលអប់រំបន្សាបប្រើប្រាស់គ្រឿងញៀនដែលអាវុធហត្ថបង្ក្រាបកាលពីពេលកន្លេងមក។ជនសង្ស័យចំនួន៣នាក់មាន ១ឈ្មោះ ផាន សុភ័ក្រ ភេទ ប្រុស អាយុ ១៧ឆ្នាំ។ ២ឈ្មោះ ព្រឿង ប៊ុនឡេង ភេទ ប្រុស អាយុ ១៨ឆ្នាំ និង៣ឈ្មោះសុខារក្សាភេទប្រុសអាយុ២០ឆ្នាំ។សមត្ថកិច្ចដកហូតវត្ថុតាងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន-ទូរស័ព្ទដៃ ចំនួន៣គ្រឿង។ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណមេបញ្ជាការមូលដ្ឋានកងរាជអាវុធក្រុងសិរីសោភ័ណបានឱ្យដឹងថា…
ក្រោយកម្លាំងនគរបាលថៃកាប់ចោលដំឡូងមីខ្មែរភាគីទាំង២ណាត់ជួបគ្នា
ដោយ:ភ្នំស្វាយ/ព្រំដែនកម្ពុជាថៃ:ក្រោយកម្លាំងនគរបាលការពារព្រំដែនវរសេនាតូចលេខ១២៥ថៃ(តឆដ)នៅច្រកព្រំដែនតំបន់តាប្រាយ៉ាឈមនឹងច្រកតំបន់បឹងត្រកួន។ពួកគេបានកាប់ចោលដំឡូងមីខ្មែរនៅចន្លោះបង្គោលព្រំដែនលេខ៣៦និង៣៧ភូមិថ្មល់បំបែកឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យភាគីទាំង២ណាត់ជួបគ្នា។ លោកវរសេនីយ៍ឡុងសំណាងមេបញ្ជាការនគរបាលព្រំដែនគោកវរសេនាតូចលេខ៧០៨ថ្មពួកប្រាប់កាសែតរស្មីកម្ពុជាកាលពីរសៀលថ្ងៃទី២ខែសីហាឆ្នាំ២០១៩នេះថា:កាលពីល្ងាចថ្ងៃទី១ខែសីហាកម្លាំងនគរបាលជាយដែនថៃបានបានចូលមកកាប់ឆ្ការបំផ្លាញចោលនូវដំណាំដំបូងមីរបស់លោកតូចច័ន្ទតារានិងម្ចាស់មួយចំនួនទៀតទំហំ១០មគុណ៧៨០មនៅបណ្តោយព្រំដែនជាប់ផ្លូវថ្មើរជើងដើរល្បាតព្រំដែនរួម ។ លោកបន្តថា:ខាងថៃអាចចោទថាការដាំដំឡូងមីនោះប៉ះលើផ្លូវដើរល្បាត់ព្រំដែន។ប៉ុន្តែម្ចាស់ចម្ការបានអះអាងថា:ចម្លារដំឡូងមីនេះខ្លួនធ្វើរាល់ឆ្នាំមកហើយ។ហេតុនេះកំហុសរបស់កម្លាំងថៃគឺពួកគេចូលមកកាប់ឆ្ការបំផ្លាញដំណាំដំឡូងមីនោះដោយេកត្តោភាគីមិនមានកម្លាំងឬអាជ្ញាធរកម្ពុជាចូលរួមទេ ។ ទោះយ៉ាងណាលោកឡូងសំណាងនិយាយថា:ពេលកងកម្លាំងការពារព្រំដែនទៅហាមកម្លាំងថៃក៏ថយចេញ។នៅថ្ងៃទី២ខែសីហាកម្លាំងនគរបាលការពារព្រំដែនវរសេនាតូច៨០៧កម្លាំងកងទាហានការពារព្រំដែន៥០៣។កម្លាំងការិយាល័យទី២កម្លាំងការិយាល័យទំនាក់ទំនងព្រុំដែនមន្ត្រីអាជ្ញាធរដែនដីមន្ត្រីទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនតំបន់ប៉ោយប៉ែត។ បានទៅពិនិត្យទីតាំងចម្ការដំឡូងមីដែលកម្លាំងនគរបាលថៃកាប់ចោលនោះ។តទៅទៀតមន្ត្រីកម្កាំងនិងអាជ្ញាធរស៊ីវិលកម្ពុជានិងថៃបានណាត់ជួបគ្នាដោះស្រាយសម្រួលស្ថានភាពប៉ះទង្គិចគ្នានេះឱ្យវិលមកប្រក្រតីឡើងវិញ ៕
គយអាល្លឺម៉ង់ចាប់បានគ្រឿងញៀនកូកាអ៊ីនជាង៤តោនតម្លៃជាង១ពាន់លានដុល្លារ
ក្រុមអាជ្ញាធរគយអាល្លឺម៉ង់បាននិយាយថា ពួកគេបានចាប់រឹបអូសយកគ្រឿងញៀនកូកាអ៊ីនចំនួន៤,៥ តោននៅក្នុងកុងតឺន័រមួយដែលដឹកចេញពីប្រទេសអ៊ុយរុយហ្គាយ ដោយមានតម្លៃ១,១ ពាន់លានដុល្លារ។ មន្ត្រីគយនៅទីក្រុងហាំប៊ឺក(Hamburg) បាននិយាយលពីថ្ងៃសុក្រទី២សីហាថា គ្រឿងញៀនទាំងនេះត្រូវបានចាប់បានកាលពី២សប្តាហ៍កន្លងទៅនៅពេលមន្ត្រីគយបានត្រួតពិនិត្យមើលកុងតឺន័រដែលត្រូវបានដឹកចេញពីទីក្រុងម៉ុងតេវីដេអូ(Montevideo) ប្រទេសអ៊ុយរុយហ្គាយ ទៅកាន់ទីក្រុងអង់វើប(Antwerp)ប្រទេសបែលហ្ស៊ិក។ ឯកសារបញ្ជាក់ថាកុងតឺន័រនេះបានផ្ទុកសណ្តែកសៀង ប៉ុន្តែក្រុមមន្ត្រីគយបានឃើញតែកាបូបកីឡាខ្មៅជាច្រើននៅពេលបើកវា។ ពួកគេបានរកឃើញកូកាអ៊ីនជាង៤.២០០ កញ្ចប់នៅក្នុងកាបូបចំនួន២១១នោះ ។ វាជាការចាប់បានកូកាអ៊ីនដ៏ធំបំផុតរបស់ប្រទេសអាល្លឺម៉ង់តាមដែលធ្លាប់ចាប់បានពីមុនមក។ ការិយាល័យគយបាននិយាយថា គ្រឿងញៀនទាំងនេះ ត្រូវបានដុតបំផ្លាញចោលរួចហើយ៕
