មហាសង្ក្រាន្ត ឆ្នាំម្សាញ់ សប្ដស័ក ! ទេវតាឆ្នាំថ្មីព្រះនាម « គោរាគទេវី » ជារាជបុត្រីទី២នៃកបិលមហាព្រហ្ម
ពុទ្ធសករាជ ២៥៦៩ គ្រិស្កសករាជ ២០២៥ មហាសករាជ ១៩៤៧ ចុល្លសករាជ ១៣៨៧ ព្រះពុទ្ធសករាជ ព្រះសាសនាអតិក្កន្តា កន្លងទៅហើយបាន ២៥៦៨ ត្រឹមថ្ងៃ អាទិត្យ ១៥កើត ខែពិសាខ លុះដល់ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់…
តែងតាំងលោក ជួន កក្កដា កាន់តំណែងជា អនុរដ្ឋលេខាធិការ ក្រសួងធម្មការ
ភ្នំពេញៈ អតីតព្រះគ្រូចៅអធិការ វត្តប្រាសាទនាងខ្មៅ លោក ជួន កក្កដា ទើបសឹកពីព្រះសង្ឃថ្មីៗត្រូវបាន ព្រះមហាក្សត្រ ចេញ ព្រះរាជក្រឹត្យ តែងជា « អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា » កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។…
សារលិខិតចូលរួមរំលែកមរណទុក្ខ !
យើងខ្ញុំទាំងអស់គ្នាជា ចាងហ្វាងការផ្សាយ និពន្ធនាយក និងសហការីនៃ អង្គភាពសារព័ត៌មាន « បាយ៉ង់ថាមស៍ » មានក្ដីរន្ធត់ចិត្តជាខ្លាំងដោយបានទទួលដំណឹងថា ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសទី១របស់សម្ដេចតេជោ បានទទួលមរណភាពនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។…
សម្ដេចតេជោថា សង្ខារមិនទៀងតែការស្លាប់គឺទៀង ! បងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយ…!
ភ្នំពេញៈ យោងតាមបណ្ដាញសង្គម តេឡេក្រាម ផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ថា បើទោះបីខ្ញុំជាប្អូន តែខ្ញុំជាមេគ្រួសារមួយនេះ។ ខ្ញុំ និងភរិយារួមជាមួយកូនៗ និងបងប្អូនបានខិតខំអស់លទ្ធភាពដើម្បីព្យាបាលបងទី១។ ពេលបងទី២…
វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនដងទង់បានផ្លាស់ប្ដូរលោកគ្រូបង្រៀនម្នាក់ដោយបង្ខំ
ខែត្រកំពតៈ គ្រូបង្រៀនម្នាក់ត្រូវបាន នាយកសាលាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដងទង់ ដាក់សំណើសុំផ្លាស់ប្ដូរដោយបង្ខំ និងត្រូវបាន មន្ទីរអប់រំយុវជន និងកីឡា ខែត្រកំពត ចេញលិខិតផ្លាស់ប្ដូរជាបន្ទាន់នោះដែរកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ រឿងរ៉ាវនេះកើតឡើងនៅ ភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់…
កាស៊ីណូវីម៉ានច្រកព្រំដែនព្រែកចាកបើកលេងជល់មាន់និងល្បែងស៊ីសងផ្សេងទៀតឱ្យពលរដ្ឋខ្មែរចូលលេង
ខែត្រកំពត: អំពើអបាយមុខ នៃបនល្បែងស៊ីសងកាស៊ីណូមួយកន្លែងស្ថិតនៅ ភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខែត្រកំពត កំពុងបើកឱ្យជនជាតិខ្មែរចូលលេងភ្នាល់ដាក់លុយយ៉ាងអណាធិតេយ្យដែលផ្ទុយនឹងច្បាប់រដ្ឋ។ អ្នកលេងល្បែងភ្នាល់នៅក្នុងទីតាំងខាងលើបានទម្លាយរឿងមិនប្រក្រតីថា កាស៊ីណូនេះ បង្កប់ដោយល្បែងស៊ីសងខុសច្បាប់ជាច្រើនមុខដូចជា ហ្គេមបាញ់ត្រី មាន់ប្រជល់គ្នាផ្លែដែក២០ ទៅ៣០គូក្នុង១ថ្ងៃ ហើយការលេងនោះប្តូរវេណម្ចាស់វិលជុំចាប់ពី ថ្ងៃចន្ទ ដល់ ថ្ងៃអាទិត្យ។ ថ្ងៃច័ន្ទ និង…
