ចាក់ដីលុបដៃព្រែកទឹកប្រៃរីឯមន្ត្រីថាចាក់លើដីកម្មសិទ្ធិដើម្បីធ្វើរោងបាយតូចមួយ
ខែត្រកែប: សកម្មភាពគ្រឿងចក្រជាច្រើនគ្រឿងបានញាប់ដៃញាប់ជើង គឺសម្រុកដឹកអាចម៍ដីចាក់លុបដៃព្រែកទឹកប្រៃយ៉ាងគគឹកគគ្រេង ក៏ប៉ុន្តែអភិបាលស្រុកលើកឡើងថា គេចាក់លើដីមានកម្មសិទ្ធិដើម្បីធ្វើកូនរោងបាយតូចមួយ។ ករណីនេះកើតឡើងនៅ ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខែត្រកែប។ ការចាក់ដីដោយរំលោភបំពានអនុក្រឹត្យស្ដីពីការកំណត់ សមុទ្រ ស្ទឹង បឹង ព្រែក អូរ និង ប្រឡាយ នេះមានទំហំប្រមាណជា២០ម៉ែត្រ គុណនិង៣០ម៉ែត្រ។…
