សម្ដេចតេជោបបួលពួកបច្ចាមិត្តថៃឱ្យយកផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ទៅតុលាការយុត្តិធម៌អន្តរជាតិឡាអេ
ភ្នំពេញៈ យោងតាម ហ្វេសប៊ុកផ្លូវការ និងបណ្ដាញសង្គម តេឡេក្រាម របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី បានបបួលពួកបច្ចាមិត្តថៃដែលបានចិញ្ចឹមចិត្តឈ្លានទឹកដីខ្មែរម្ដងហើយម្ដងទៀតឱ្យយកផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ ( មិនមែនជាផែនទីចោរដែលគូសខ្លួនឯងដើម្បីលួចដី ) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែងដើម្បីសេចក្តីសុខ និងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយកុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀត។ សម្ដេចតេជោ សែន…
ក្បួនព្យូហសឹកទាំង១២ប្រការរបស់ ឧកញ៉ារាមរាជតេជោ យ៉ត បានទូលថ្វាយ ព្រះមហាក្សត្រ ក្រុងឧដុង្គមានជ័យ
ភ្នំពេញៈ យោងតាម មហាបុរសខ្មែរ នៃរាជពង្សាវតារខ្មែរ ក្នុងអំឡុង ឆ្នាំ១៦៣៦ អតីតព្រះមហាក្សត្រខ្មែរ ផែនដី ព្រះរាជឱង្ការជ័យចេស្ដា ឬ ព្រះជ័យជេដ្ឋា ទ្រង់ត្រាស់សួរទៅ ឧកញ៉ារាមរាជតេជោ យ៉ត ថា ឥឡូវនេះ សៀមឈ្លើយបះបោរ សង្កាត់ដេញអស់ ចៅហ្វាយស្រុក ខាងលិច…
បញ្ជ្រាបការអប់រំឌីជីថលដល់សិស្សានុសិស្សនៃអនុវិទ្យាល័យហ៊ុនសែនពោធិតុង
ដោយៈ ធិបតីភ្នំពេញៈ សាលាអនុវិទ្យាល័យ ហ៊ុន សែន ពោធិចិនតុង ដែលដឹកនាំដោយលោក អ៊ំ ម៉ាលី ជានាយក បានដាក់ឱ្យដំណើរការជាផ្លូវការគឺ បន្ទាប់កុំព្យូទ័រ និងបន្ទាប់បណ្ណាល័យ សតវត្សរ៍ទី២១ ប្រកបដោយផាសុខភាពមានម៉ាស៊ីនត្រជាក់ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។ ការបញ្ជ្រាបចំណេះដឹងផ្នែក អប់រំឌីជីថលទំនើប…
សេចក្តីថ្លែងការណ៍នៃជំនួបចរចាររវាងកម្ពុជា-ថៃពាក់ព័ន្ធព្រឹត្តិការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពប្រទេសទាំង២នៅមុំបី
ភ្នំពេញៈ អគ្គបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានចេញ សេចក្តីថ្លែងការណ៍ ក្រោយពីកើតមានព្រឹត្តិការណ៍ប៉ះទង្គិចដោយប្រដាប់អាវុធរវាង កងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ត្រង់ចំណុចមុំបី ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខែត្រព្រះវិហារ។ ក៏ប៉ុន្តែនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ម៉ៅ…
ពួកបច្ចាមិត្តសៀមបាញ់បានប្រហារបណ្ដាលឱ្យស្លាប់កងទ័ពខ្មែរម្នាក់នៅមុំបីស្រុកជាំក្សាន្ត
ព្រះវិហារៈ ពួកខ្មាំងប្រវត្តិសាស្ត្រ នៃបច្ចាមិត្ត ដែលបានចិញ្ចឹមចិត្តលេបទឹកដីកម្ពុជាមិនចេះឆ្អែតឆ្អន់ ទាហានជាតិនិយមជ្រុលថៃបានបើកការបាញ់ប្រហារមុនមកលើ លេណដ្ឋានកងទ័ពកម្ពុជា ដែលឈរជើងរបស់ខ្លួនជាយូរលង់ណាស់មកហើយបណ្ដាលឱ្យបាត់បង់អាយុជីវិតកងទ័ពខ្មែរយើងម្នាក់ នៅវេលាម៉ោងជាង៥ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅ ភូមិតេជោមរកតឃុំមរកត ស្រុកជាំក្សាន្ត ខែត្រព្រះវិហារ។ ការប៉ះទង្គិចគ្នារវាង កងទ័ពកម្ពុជា និងកងទ័ពថៃ នេះគឺយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា…
លោក រស់ សុហេង មេគយព្រំដែនព្រៃវល្លិបើកដៃឱ្យវៀតណាមនាំទុរេនខុសច្បាប់ចូលមកកម្ពុជា
ស្វាយរៀងៈ លោក រស់ សុហេង ប្រធានការិយាល័យគយ និងរដ្ឋាករកម្ពុជា ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ បានបើកដៃឱ្យឈ្មួញវៀតណាម នាំចូលទុរេនខុសច្បាប់មកកម្ពុជានៅត្រង់ចំណុចសូន្យយ៉ាងគគ្រឹកគគ្រេងលក់ឲ្យអ្នករកស៊ីខ្មែរក្នុង១ថ្ងៃៗជាច្រើនរថយន្តដូចហែកឋិនដែលមានតម្លៃចុះថោកខ្លាំងគឺ១គីឡូក្រាមស្មើ៥,០០០រៀល។ ករណីមន្ត្រីគយធ្វើបែបនេះបានដើរផ្ទុយនឹងលិខិត សជណ ទីស្ដីការគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល បានហាមឃាត់មិនឱ្យ វៀតណាម និងថៃនាំទុរេនមានផ្ទុកសារធាតុគីមីចូលមកកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។ រឿងទុរេនវៀតណាមនេះធ្វើឱ្យ…
