សម្ដេចតេជោបបួលពួកបច្ចាមិត្តថៃឱ្យយកផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ទៅតុលាការយុត្តិធម៌អន្តរជាតិឡាអេ
ភ្នំពេញៈ យោងតាម ហ្វេសប៊ុកផ្លូវការ និងបណ្ដាញសង្គម តេឡេក្រាម របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី បានបបួលពួកបច្ចាមិត្តថៃដែលបានចិញ្ចឹមចិត្តឈ្លានទឹកដីខ្មែរម្ដងហើយម្ដងទៀតឱ្យយកផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ ( មិនមែនជាផែនទីចោរដែលគូសខ្លួនឯងដើម្បីលួចដី ) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែងដើម្បីសេចក្តីសុខ និងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយកុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀត។ សម្ដេចតេជោ សែន…
