លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នីហ៊ុនម៉ាណែត នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមនឹងលោកជំទាវផ្ទាល់ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពក្នុងខេត្តក្រចេះ ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីកាលពីពេលថ្មីៗកន្លងទៅនេះ។
សម្តេចធិបតី និងលោកជំទាវ ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ជូនដល់ក្រុមគ្រួសារផងដែរ។
















