Category: ព័ត៌មានជាតិ

មនុស្ស១៦នាក់បានស្លាប់និង២៤នាក់ទៀតរងរបួសដោយសារឡានក្រុងបុកបង្កាន់ដៃស្ពានធ្លាក់ចូលទឹក

កំពង់ធំៈ សោកនាដកម្មដ៏គួរឱ្យរន្ធត់គឺរថយន្ដក្រុងដឹកអ្នកដំណើរពី ភ្នំពេញ ទៅ ខែត្រសៀមរាប បានជ្រុលទៅបុកបង្កាន់ដៃស្ពានអូរប្រាសាទធ្លាក់ចូលទៅក្នុងប្រឡាយទឹកបណ្ដាលឱ្យមនុស្សស្លាប់កើនឡើង១៦នាក់ និងរបួស២៤​នាក់។ ករណីនះកើតឡើងស្ថិតនៅ ឃុំកកោះ ស្រុកសន្ទុក ខែត្រកំពង់ធំ។ ជនរងគ្រោះសរុបចំនួន៣៧នាក់ក្នុងនោះក៏មានក្មេងស្រីម្នាក់ផងដែរបានស្លាប់នៅក្នុងចំណោមមនុស្ស១៦នាក់។ ការបើកបររថយន្តពេលយប់នេះគឺមានការសង្ស័យថា អ្នកបញ្ជាយានយន្ត ឬអ្នកបើកបរអាចងងុយដេកធ្វើឱ្យបាត់បង់ម្ចាស់ការគ្រប់គ្រងរថយន្តដែលកំពុងធ្វើដំណើរ។ រថយន្តក្រុងនោះមានពណ៌ផ្កាឈូកបានធ្លាក់ទៅក្នុងទឹកជ្រៅ។ បើយោងតាម លោកអធិការនគរបាល ស្រុកសន្ទុក ខែត្រកំពង់ធំ…

ពលរដ្ឋបានត្អូញត្អែរពីភាពស្អុយរលួយនៅទីលានចាក់សំរាមស្រុកកំពង់ត្រាច

កំពត: ប្រជាពលរដ្ឋ និងសិស្សានុសិស្សមួយចំនួនបានត្អូញត្អែរអំពីទីលានចាក់សំរាមរបស់រដ្ឋបាល ស្រុកកំពង់ត្រាច ដែលបង្កឱ្យប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមរបស់ពួកគាត់យ៉ាងខ្លាំងស្ថិតនៅ ភូមិអង្គរជ័យ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខែត្រកំពត។ ទីលានចាក់សំរាមដែលមានទំហំប្រមាណជាងមួយហិកតាគ្រប់គ្រងដោយរដ្ឋបាល ស្រុកកំពង់ត្រាច នោះកំពុងតែសាយភាយក្លិនស្អុយពីកាក សំណល់ផ្សេងៗដែល ក្រុមហ៊ុនប្រមូលសំរាមយកមកចាក់ចោលនៅលើខ្នងទួលក្បែរកូនភ្នំអាជីវកម្មកាយក្រួសក្រហម នោះបានបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលកំពុងតែសិក្សានៅ អនុវិទ្យាល័យ និងបឋមសិក្សាឧត្តមមានជ័យ ដែលមានទីតាំងក្បែរនោះ។ ថ្មីៗនេះ…

ធ្លាយរឿងអនុប្រធានការិយាល័យអប់រំស្រុកដងទង់ទារលុយពីគ្រូបង្រៀនដែលផ្លាស់ប្តូរពីខែត្រផ្សេងចូលមកក្រោមឱវាទ

កំពត: លោក កៅ សុខា អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកដងទង់ ខែត្រកំពត បានទារលុយពីគ្រូបង្រៀនចំនួន៤នាក់ដែលបានផ្លាស់ប្តូរមកពីខែត្រផ្សេងគ្នាចូលមកកាន់ ស្រុកដងទង់។ ករណីនេះ លោកអនុប្រធានតម្រូវឱ្យគ្រូៗបង្រៀនបង់លុយក្នុងម្នាក់ចំនួន ៤០០.០០០រៀល (សែសិបម៉ឺនរៀល)។ ការទាមទារលុយពីគ្រូបង្រៀនក្នុងម្នាក់ៗ៤០ម៉ឺនរៀលពីសំណាក់ អនុប្រធានការិយាល័យអប់រំស្រុកនោះមិនបានប្រាប់អំពីមូលហេតុពិតប្រាកដនោះទេ។ លោក កៅ សុខា…

​តើហេតុអ្វីរបងថ្មជុំវិញសាលា ស្រុកដងទង់ មិនទាន់ទ្រុឌទ្រោមដួលរលំទេតែត្រូវគេវាយកម្ទេចចោល ?

ដោយៈ បាយ៉ង់កំពតៈ ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅ ស្រុកដងទង់ ខែត្រកំពត មួយចំនួនភ្ញាក់ផ្អើល និងមានចម្ងល់តែគ្មានចម្លើយខណៈរដ្ឋបាល ស្រុកដងទង់​​ វាយរបងថ្មព័ទ្ធជុំវិញសាលាស្រុកចោលរួចធ្វើរបងថ្មី​ដែលរបងចាស់​វាមិនទាន់ទ្រុឌទ្រោមនៅឡើយទេ។តើលុយធ្វើរបងថ្មីជារបស់នរណា ? លុយលោកចៅហ្វាយស្រុកថ្មី ? លុយសប្បុរសជន ឬលុយរដ្ឋ ? សាលា ស្រុកដងទង់…

ចែរាំមេខ្លោងដឹកទំនិញហាមឃាត់គ្រប់ប្រភេទចូលតាមច្រកទ្វេភាគីបាក់ដៃពីវៀតណា​មមកកម្ពុជា

តាកែវៈ ប្រភពពីក្រុមមន្រ្តីនៅក្នុង ស្រុកអង្គរបុរី ខែត្រតាកែវ បានប្រាប់ឱ្យដឹងនាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ថា មេឈ្មួញដុះស្លែឈ្មោះចែរាំ បាននាំទំនិញហាមឃាត់គ្រប់ប្រភេទដូចជា កម្រាលព្រំ សម្បកកង់ម៉ូតូ ពិសេសទំនិញប្លាស្ទីក ដែលរដ្ឋបានហាមឃាត់។ វាត្រូវបានគេដឹកចូលតាមច្រកទ្វេភាគីបាក់ដៃផ្លូវទឹកដោយទូករាប់តោនក្នុង១ថ្ងៃៗ ហើយយកទៅដាក់ក្នុងឃ្លាំងខាងជើង វត្តគំនូរ ភូមិកំពង់ពោធិ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី។…

បណ្ឌិត ភីតថឺ លី និងលោកស្រី ឆាយ លីណា បាននាំយកអំណោយជាច្រើនមុខជូន​វីរកងទ័ពការពារព្រំដែនស្រុកអូរជ្រៅ

បន្ទាយមានជ័យៈ លោកបណ្ឌិត ភីតថឺ លី និងលោកស្រី ឆាយ លីណា ព្រមទាំងបុត្រាបុត្រី បានចែករំលែកនូវសេចក្តីស្រឡាញ់ដល់បងប្អនវីរកងទ័ពជួរមុខ ដែលឈរជើងការពារបូរណភាពទឹកដីនៃកម្ពុជាគឺបាននាំយកអំណោយជាច្រើនប្រភេទជូនកងកម្លាំងជួរមុខស្ថិតនៅ ភូមិព្រៃចាន់ និង ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខែត្របន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ លោកបណ្ឌិត…

You missed