កំពត: លោក កៅ សុខា អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកដងទង់ ខែត្រកំពត បានទារលុយពីគ្រូបង្រៀនចំនួន៤នាក់ដែល
បានផ្លាស់ប្តូរមកពីខែត្រផ្សេងគ្នាចូលមកកាន់ ស្រុកដងទង់។ ករណីនេះ លោកអនុប្រធានតម្រូវឱ្យគ្រូៗបង្រៀនបង់លុយក្នុងម្នាក់ចំនួន ៤០០
.០០០រៀល (សែសិបម៉ឺនរៀល)។

ការទាមទារលុយពីគ្រូបង្រៀនក្នុងម្នាក់ៗ៤០ម៉ឺនរៀលពីសំណាក់ អនុប្រធានការិយាល័យអប់រំស្រុកនោះមិនបានប្រាប់អំពីមូលហេតុពិតប្រាក
ដនោះទេ។ លោក កៅ សុខា អនុប្រធានអប់រំ ស្រុកដងទង់ បានប្រាប់លោកគ្រូអ្នកគ្រូទាំងនោះថា លុយនឹងចូលតាមកុងប្រាក់ខែវិញមិនខាន។
លោក សុខា បានទទួលប្រាក់ចំនួន៨០ម៉ឺនរៀល កាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមរយៈធនាគារក្នុងស្រុកមួយដោយបញ្ជាក់ពី
គណនី អ្នកទទួលប្រាក់ឈ្មោះ កៅ សុខា និងមានភ្ជាប់លេខទូរស័ព្ទ ០៩២ ៩៦៦ ០៦៤ ផងដែរ។

រឿងដែលបានកើតឡើងតាំងពី ឆ្នាំ២០២៣ ក៏បានផ្ទុះសារជាថ្មី ព្រោះការទទឹងរង់ចាំយូរខែឆ្នាំមិនឃើញបង្វិលប្រាក់ចូលកុងលោកគ្រូ​ អ្នកគ្រូ
វិញ​ ក៏ស្រាប់តែលោកគ្រូអ្នកគ្រូបាននាំគ្នាទៅសួរនាំលោក កៅ សុខា ហើយបែរជាត្រូវបានលោក សុខា ជំរុញឱ្យលោកគ្រូអ្នកគ្រូទាំងនោះ
ទៅសួរនៅ មន្ទីរអប់រំ ខែត្រកំពត ទៅវិញ…។ លុះលោកគ្រូអ្នកគ្រូបានទៅសួរនាំនៅ មន្ទីរអប់រំខែត្រ ហើយខាង មន្ទីរអប់រំខែត្រ បានប្រាប់ថា
មន្ទីរ មិនបានដឹងរឿងនេះទេ។ ដូច្នេះសូមមហាជនរង់ចាំមើលថា តើការចង់បានលុយពីសំណាក់បុគ្គលឈ្មោះ កៅ សុខា នេះអាចគេចផុតពី
សំណាញ់ច្បាប់ដែរឬទេ ?

លោក និត វិបុល មន្ត្រីការិយាល័យ នៃមន្ទីរអប់រំយុវជន និងកីឡា ខែត្រកំពត ទទួលបន្ទុកផ្នែកកិច្ចការហិរញ្ញវត្ថុ និងការផ្លាស់ប្តូរគ្រូនៅ ខែត្រ
កំពត មិនបានឆ្លើយតបសំណួរភ្នាក់ងារសារព័ត៌មាននោះទេ កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកបានបញ្ឈប់ការទំនាក់ទំនង
គឺ ប្លុក (block)។ សមនឹងពាក្យចាស់ខ្មែរមួយពោលថា « គោដំបៅខ្នង ក្អែកហើររំលងចេះតែរំសាយកន្ទុយ ឬយ៉ាងណា » ?

លោកគ្រូអ្នកគ្រូរងគ្រោះពីសំណាក់ អនុប្រធានការិយាល័យ បោកប្រាស់សុំមិនបញ្ចេញអត្តសញ្ញាណបាននិយាយប្រាប់អង្គភាពយើងថា លោ
កមិនយល់ពីការពន្យល់របស់លោក កៅ សុខា នោះទេ ព្រោះមិនដឹងហេតុផលអ្វី ? បានជាយកលុយពួកគាត់ម្នាក់ៗ៤០០.០០០រៀលដោយ
ពួកគាត់មិនដឹងយកថ្លៃសេវាអ្វីនោះទេ ? គាត់បន្តថា ពួកយើងនាំគ្នាទៅសួរនាំនៅ មន្ទីរអប់រំ ខែត្រកំពត ដែរ​ក៏ប៉ុន្តែមិនមានដំណោះស្រាយទេ។

ចំណែកលោក កៅ សុខា អង្គភាពយើងមិនអាចសួរនាំបានឡើយតាមរយៈ បណ្ដាញសង្គមតេឡេក្រាម។ យ៉ាងណាអង្គភាពយើងនៅតែរង់
ចាំការបកស្រាយបំភ្លឺ ជុំវិញករណីខាងលើនេះ។

សូមរំលឹកថា ករណីខាងលើ កើតមានឡើងអស់រយៈពេលជាងបីឆ្នាំមកហើយ។ ក៏ប៉ុន្តែវាបានផ្ទុះឡើងវិញដោយសារលោកគ្រូអ្នកគ្រូម្ចាស់
លុយបានធ្វើការតវ៉ា ពីព្រោះពួកគាត់ទទឹងរង់ចាំលុយរបស់ខ្លួនចូល កុងធនាគារអេស៊ីលីដា នោះជាយូរឆ្នាំមកហើយ…៕

You missed