កំពង់ធំៈ សោកនាដកម្មដ៏គួរឱ្យរន្ធត់គឺរថយន្ដក្រុងដឹកអ្នកដំណើរពី ភ្នំពេញ ទៅ ខែត្រសៀមរាប បានជ្រុលទៅបុកបង្កាន់ដៃស្ពានអូរប្រាសាទធ្លាក់ចូល
ទៅក្នុងប្រឡាយទឹកបណ្ដាលឱ្យមនុស្សស្លាប់កើនឡើង១៦នាក់ និងរបួស២៤នាក់។ ករណីនះកើតឡើងស្ថិតនៅ ឃុំកកោះ ស្រុកសន្ទុក ខែត្រកំពង់ធំ។
ជនរងគ្រោះសរុបចំនួន៣៧នាក់ក្នុងនោះក៏មានក្មេងស្រីម្នាក់ផងដែរបានស្លាប់នៅក្នុងចំណោមមនុស្ស១៦នាក់។ ការបើកបររថយន្តពេលយប់នេះគឺ
មានការសង្ស័យថា អ្នកបញ្ជាយានយន្ត ឬអ្នកបើកបរអាចងងុយដេកធ្វើឱ្យបាត់បង់ម្ចាស់ការគ្រប់គ្រងរថយន្តដែលកំពុងធ្វើដំណើរ។ រថយន្តក្រុងនោះមានពណ៌ផ្កាឈូកបានធ្លាក់ទៅក្នុងទឹកជ្រៅ។

បើយោងតាម លោកអធិការនគរបាល ស្រុកសន្ទុក ខែត្រកំពង់ធំ បានលើកឡើងថា គ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅវេលាម៉ោងប្រហែល៤ទៀប
ភ្លឺថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បង្កឡើងដោយរថយន្តក្រុងមានកម្ពស់ពីរជាន់ដឹកអ្នកដំណើរបានបុកបង្កាន់ដៃស្ពានហើយធ្លាក់ចូលប្រឡាយទឹក។
ប្រភពបន្តទៀតថា ជនរងគ្រោះចំនួន៣៧នាក់នោះមាន របួស២៤នាក់ និងស្លាប់កើនឡើងចំនួន១៦នាក់នៅនឹងកន្លែងកើតហេតុ ស្រីចំនួន៨នាក់។ គិតមកដល់ពេលនេះជនរងគ្រោះត្រូវបានប៉ូលិសរកឃើញ និងស្រង់ឡើងគោក។ ប៉ូលិសកំពុងតែធ្វើការទំនាក់ទំនងរកសាច់ញាតិរបស់ជនរងគ្រោះ៕





