កំពត: ប្រជាពលរដ្ឋ និងសិស្សានុសិស្សមួយចំនួនបានត្អូញត្អែរអំពីទីលានចាក់សំរាមរបស់រដ្ឋបាល ស្រុកកំពង់ត្រាច ដែលបង្កឱ្យប៉ះពាល់ដល់
សុខភាពផ្លូវដង្ហើមរបស់ពួកគាត់យ៉ាងខ្លាំងស្ថិតនៅ ភូមិអង្គរជ័យ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខែត្រកំពត។

ទីលានចាក់សំរាមដែលមានទំហំប្រមាណជាងមួយហិកតាគ្រប់គ្រងដោយរដ្ឋបាល ស្រុកកំពង់ត្រាច នោះកំពុងតែសាយភាយក្លិនស្អុយពីកាក សំណល់ផ្សេងៗដែល ក្រុមហ៊ុនប្រមូលសំរាមយកមកចាក់ចោលនៅលើខ្នងទួលក្បែរកូនភ្នំអាជីវកម្មកាយក្រួសក្រហម នោះបានបង្កផលប៉ះ
ពាល់ដល់សុខភាពប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលកំពុងតែសិក្សានៅ អនុវិទ្យាល័យ និងបឋមសិក្សាឧត្តមមានជ័យ ដែលមានទីតាំងក្បែរ
នោះ។

ថ្មីៗនេះ ក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន កំពុងតែគិតគូរ និងជំរុញឲ្យមាន ក្រុមការងារ ចុះណែ
នាំអំពីអនាម័យ និងបរិស្ថាន នៅតាមសាលារៀនសាធារណៈ និងតាមស្រុកនីមួយៗទូទាំង ប្រទេសកម្ពុជា។ ការអប់រំនោះ គឺបានបង្ហាញអំពី
វិធានការ និងយុទ្ធនាការកម្ពុជាមិនមាន «ថង់ប្លាស្ទិក»។ ទោះបីជាយ៉ាងណាក៏ដោយអង្គភាពយើងពុំទាន់អាចសុំការបំភ្លឺបានទេជុំវិញនិងការ
ត្អូញត្អែរ និងសំណូមពរ របស់ប្រជាពលរដ្ឋ។

ប្រធានមន្ទីរបរិស្ថាន ខែត្រកំពត លោក អេង ប៉ូឡូ ចូលមើលសារអេឡិចត្រូនិច តេឡេក្រាម របស់ភ្នាក់ងារព័ត៌មាន ទាក់ទងទៅនឹងសំណួរអំ
ពីការរក្សាអនាម័យក្រោមឱវាទ នៃការគ្រប់គ្រងរបស់គាត់ ប៉ុន្តែក៏មិនមានយោបល់អ្វីឆ្លើយតបនោះឡើយ។

ចំណែកឯម្ចាស់ស្រុកលោក អូន ខន អភិបាល ស្រុកកំពង់ត្រាច ខែត្រកំពត វិញក៏មិនបានឆ្លើយតបនឹងសំណួរអ្នកកាសែតដែរកាលពីថ្ងៃទី១៥
ខែតុលា ឆ្នាំ២០២៥ កន្លងមក។

រីឯមេឃុំដំណាក់កន្ទួតខាងត្បូង លោក ស្រី សាន់ មិនបានផ្តល់បទសម្ភាសមកកាន់អង្គភាពយើងនោះទេ ដោយលោកគ្រាន់តែចូលមើលសំ
ណួរអ្នកកាសែតសួរតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋនៅរស់ក្បែរៗនោះបានត្អូញត្អែស្រដៀងៗគ្នាថា រាល់ថ្ងៃស្អុយផង ហុយផង ពិបាកទ្រាំណាស់។ រីឯមីងម្នាក់ក្នុងចំណោមមីងៗ
ទាំងនោះបាននិយាថា ប្តីគាត់ឈឺហើយ…ព្រោះតែទ្រាំនឹងក្លិនស្អុយនោះមិនបានទេ។

នាយកសាលាអនុវិទ្យាល័យឧត្តមមានជ័យ លោក ង៉ែត ផល្លា បានប្រាប់អង្គភាពយើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ថា ពេលខ្យល់
បក់មកម្តងៗក្លិនស្អុយ ហើយវាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការបង្រៀនរបស់លោកគ្រូអ្នកគ្រូ និងការសិក្សារៀនសូត្ររបស់សិស្សានុ
សិស្សនៅសាលាគាត់កំពុងតែគ្រប់គ្រង។

មន្ត្រីក្រុមប្រឹក្សាម្នាក់សុំមិនបញ្ចេញអត្តសញ្ញាណបានប្រាប់ អង្គភាពយើង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ថា កន្លងមកគម្រោងថវិកា
សម្រាប់ធ្វើទីលានចាក់សំរាមនៅតាមស្រុកមិនខ្វះទេ ហើយរឿងសំរាមភាគច្រើនគេដេញថ្លៃឱ្យទៅ ក្រុមហ៊ុនឯកជន ជាអ្នកប្រមូល។

សូមបញ្ជាក់ថា កន្លងទៅថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក៏បានក្រើនរំឭកដល់ មន្ត្រីពាក់ព័ន្ធទាក់ទងនឹងបញ្ហាបរិ
ស្ថាន អនាម័យ និងរឿងសំរាមនេះផងដែរ៕

You missed