រាស្ដ្រក្រីក្ររស់លើគំនរសំរាមត្រូវបានមន្ត្រីច្បាមទាមទារប្រាក់ដោយមិនចេះខ្មាសអៀន
ខែត្រកែប: ប្រជាពលរដ្ឋ៩គ្រួសាររស់នៅក្នុងទីលានចាក់សំរាម នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខែត្រកែប រស់ទាំងវេទនាតែបែរជាមាន មន្ត្រីប៉ូលិស ស្នងការដ្ឋាននគរបាលខែត្រម្នាក់ឈ្មោះ លាង ប៊ុនលី មកទាមទារប្រាក់១០ម៉ឺនក្នុង១គ្រួសារទៅវិញ។ ប៉ុន្តែរឿងនេះសាមីខ្លួនបដិសេធ គឺកើតឡើងនៅ ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខែត្រកែប។ ជីវិតដ៏កំសត់ទាំង៩គ្រួសារនោះរស់នៅក្នុងខ្ទមតូចៗសំចតលើគំនរសំរាមដ៏ស្អុយរលួយពោរពេញទៅដោយសត្វរុយរាប់លានក្បាលតែពួកគាត់ទាំងអស់គ្នាបានត្អូញត្អែរទាំងទឹកមុខក្រៀមក្រំ។ មានពេលខ្លះពួកគាត់រកតែអង្ករច្រកឆ្នាំងមិនចង់តែបានផង។ រីឯចំណូលដែលបានមកពីការរើសសម្បកកំប៉ុងវិញ…
