Month: February 2025

ឆេះផ្ទះនៅម្ដុំខណ្ឌឫស្សីកែវស្លាប់ក្មេងតូចៗចំនួនពីរនាក់

ភ្នំពេញៈ ដោយសារការធ្វេសប្រហែសម្ចាស់ផ្ទះបានបើកហ្គាសចម្អិនអាហារទុកចោលបណ្ដាលឱ្យផ្ទុះឆេះផ្ទះថ្មមួយកន្លែ ងស្ថិតនៅ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌស្សីឫកែវ រាជធានីភ្នំពេញ វេលាម៉ោង៤ល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៥។ ករណីឆេះផ្ទះដែលមានរយៈពេលជាង២០នាទីនេះបណ្ដាលឱ្យស្លាប់ក្មេងស្រីអាយុ១ខួបម្នាក់ និងទាករអាយុទើប៥ខែម្នាក់។ គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក៏មានករណីឆេះរោងចក្រពូកមួយកន្លែងទៀតដែរស្ថិត នៅជាប់ផ្លូវរថភ្លើងខាងលិច ពោធិចិនតុង…

ធនាគារវីងរបស់អ្នកឧកញ៉ា គិត ម៉េង ទទួលការអនុម័តផ្លូវការពីធនាគារជាតិបន្ថែមដើមទុន៨៨លានដុល្លារទៀត

ភ្នំពេញៈ ធនាគារវីង ដែលជា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានទទួលការអនុម័តជាផ្លូវការពី ធនាគារជាតិនៃកម្ពុជា ក្នុងការបន្ថែមដើមទុនសម្រាប់វិនិយោគចំនួន៨៨លានដុល្លារបន្ថែមទៀត។ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានលើកឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នោះថា…

រកឃើញបរទេសចំនួន២៣០នាក់កំពុងពួនសម្ងំធ្វើសកម្មភាពអនឡាញខុសច្បាប់នៅប៉ោយប៉ែត

ភ្នំពេញៈ សមត្ថកិច្ចកម្ពុជាបានឆ្មក់ចូលបង្ក្រាបទីតាំង២កន្លែងស្ថិតក្នុង ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខែត្របន្ទាយមានជ័យ ដោយបានរកឃើញជនបរទេសចំនួន២៣០នាក់ (ស្រី៦៨នាក់) ក្នុងនោះមានជនជាតិថៃ១២៣នាក់ ដែលពួកគេនាំគ្នាពួនសម្ងំលួចធ្វើសកម្មភាពអនឡាញខុសច្បាប់មានមេខ្លោងជន ជាតិចិន។ យោងតាមសេចក្តីប្រកាសព័ត៌មាន នៃអ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ថា គណៈបញ្ជាការដឹកនាំស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ…

ដាក់វិន័យប៉ូលិស២នាក់ដែលបានបញ្ចេញសកម្មភាពពុំគួរគប្បីទៅលើបណ្ឌិត សុខ ទូច រឿងវាស់ជាតិអាល់កុល

ភ្នំពេញៈ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គសងការរងនគរបាលជាតិ និងជាស្នងការដ្ឋាននគរបាល រាជធានីភ្នំ ពេញ បានដាក់ទណ្ឌកម្មទៅលើនគរបាលជាតិចំនួន២នាក់ដែល « ល្មើសបទវិន័យ » ដោយប្រើពាក្យសម្ដី និងកាយវិកាពុំគួរគប្បីហើយបានរុញច្រានទៅលើ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ពីក្រោយខ្នងចង់ផ្កាប់មុខគ្រាន់តែរឿងពិនិត្យជាតិអាល់កុល កាលពីយប់ថ្ងៃទី១៧…

ស្លាប់មនុស្ស៥នាក់នៅស្រុកលំផាត់មកពីការបើកបររថយន្តជែងគ្នាខណៈហុយធូលីខ្លាំងមើលអ្វីពុំឃើញ

រតនគិរី: រថយន្តកាម៉ារីបាឡែនពណ៌សបានបើកជែងរថយន្តមួយទៀតដែលពាំងនៅពីខាងមុខខណៈកំពុងតែ ហុយធូលីខ្លាំងក៏បណ្ដាលបុកគ្នាពេញទំហឹងជាមួយរថយន្តដឹកដីធុនធំធ្វើឲ្យមនុស្សចំនួន៥នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង។ ករណីនេះកើតឡើងកាលពីសៀលថ្ងៃ១៨ ខែកុម្ភ: ឆ្នាំ២០២៥ ស្ថិតក្នុងដីចម្ការចេកវៀតណាមតាមបណ្ដោយផ្លូវលំ ស្រុកលំផាត់ ខែត្ររតនគិរី។ ជនរងគ្រោះដែលបានស្លាប់ទាំង៥នាក់នោះមាន ទី១.ឈ្មោះ ប្រាក់ សក្ខី ភេទប្រុសអាយុ២២ឆ្នាំ ជាអ្នកបើកបររថយន្ត។ ទី២.ឈ្មោះ ម៉ុន ម៉េងលាង ភេទប្រុសអាយុ២៤ឆ្នាំ។ ទី៣.ឈ្មោះ…

រឿងវាស់ជាតិអាល់កុលដ៏ល្បីល្បាញសម្ដេចតេជោសុំកុំឱ្យនាំគ្នាថែមគ្រឿងផ្សំនិងថែមសាំងទៅលើភ្លើង

ដោយៈ អធិបតី ភ្នំពេញៈ ជម្លោះវាស់ជាតិអាល់កុលមិនបានសម្រេច រវាងលោកបណ្ឌិតសភាចារ្យ សុខ ទូច និងក្រុមមន្ត្រីនគរបាលចុះអនុវត្តច្បាប់ចរាចរផ្លូវគោកនោះត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចេញមកផ្សះផ្សាថា សូមកុំនាំគ្នាថែមអំបិលប្រហុកទឹកត្រីប៊ីចេង និងកុំថែមសាំងទៅលើភ្លើង។ ពីព្រោះរឿងនេះវាកំពុងតែពុះកញ្ជ្រោលយ៉ាងខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ សម្ដេចមានប្រសាសន៍យ៉ាងដូច្នេះនៅលើ ផេកផ្លូវការ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។…

You missed