Author: អធិបតី

ដោះលែងលោក រ័ត្ន សណ្ដាប់ បន្ទាប់ពីជាប់ឃុំអស់រយៈពេលពីរថ្ងៃរឿងរត់ការដោះស្រាយដីធ្លី

ដោយៈ បាយ៉ង់ថាមស៍ ភ្នំពេញៈ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យដោះ លែងលោក រ័ត្ន សណ្តាប់ អាយុ៤៨ឆ្នាំដែលជា សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌ បន្ទាប់ពី ជាប់ឃុំក្នុងពន្ធនាគារព្រៃសត្រឹមរយៈពេល២ថ្ងៃតែប៉ុណ្ណោះ។ នេះបើយោងតាមដីកាបង្គាប់ឱ្យដោះលែងចុះនៅ ថ្ងៃទី១៤ ខែកក្កដា…

ការចាប់បានឈើចំនួន៩៩ដុំនៅស្រុកសង្គមថ្មីដ៏តិចតួចនេះវាមិនឆ្លុះបញ្ចាំងឱ្យបទល្មើសព្រៃឈើកើតមានស្ទើរគ្រប់ស្រុកនោះទេ

ដោយៈ បាយ៉ង់ថាមស៍ ភ្នំពេញៈ បទល្មើសដឹកជញ្ជូនឈើលេខ១គឺ ប្រភេទឈើសុក្រំ និងឈ្លីក របស់មេឈ្មួញមានលុយ និងអំណាច ដែលបានកើតមាននៅក្នុង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ត្រូវសមត្ថកិច្ចបង្ក្រាប​បានចំនួន៩៩ដុំកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។ ប៉ុន្តែការបង្ក្រាបបានឈើដ៏តិចតួចនេះវាមិនឆ្លុះបញ្ចាំងឱ្យបទល្មើសព្រៃឈើកើតមានស្ទើរ គ្រប់ស្រុកនោះទេ។ វាមិនខុសអ្វីពាក្យចាស់លោកពោលថា «ខ្មោចស្រុកមិនឱ្យដៃ ខ្មោចព្រៃក៍មិនហ៊ានដែរ»។ លោក…

រថយន្តទំនើបៗសប្បាយដឹកឈើសុក្រំនិងឈ្លីកចេញពីតំបន់ភូមិសាស្ត្រស្រុកសង្គមថ្មីជារៀងរាល់ថ្ងៃយប់

ដោយៈ បាយ៉ង់ថាមស៍ ភ្នំពេញៈ សកម្មភាពបំផ្លាញឈើដ៏មហន្តរាយមិនថា ពេលយប់ ឬពេលថ្ងៃ គេតែងតែសង្គេតឃើញមានរថយន្ត សេរីទំនើបៗ ម៉ាកធុនត្រា ស៊ីណា ម៉ាស្តា និងហ្វត ពណ៌ត្រេអ៊ីដឹកឈើ លេខ១ប្រភេទសុក្រំនិងឈើឈ្លីកចេញ ពីចំណុច ភូមិសុច ភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ…

អាជ្ញាធរស្រុកគិរីវង់បិទខ្ទប់ផ្សារទន្លាប់ ផ្សារកសិផលភូមិ១ផលិតផល១ និងភូមិចំនួនបួនទៀតដោយសារកូវីដ១៩វាយលុកខ្លាំង

ដោយៈ បាយ៉ង់ថាមស៍ ភ្នំពេញៈ ដោយសារស្ថានភាពការរីករាលដាល ជំងឺកូវីដ១៩ មានការកើនឡើងយ៉ាងខ្លាំងប៉ុន្មានថ្ងៃជាប់ៗគ្នា ដែលជាក្តីព្រួយបារម្ភដ៏ធំធេងអាជ្ញាធរ ស្រុកគិរីវង់ ក៍បានសម្រេចបិទផ្នែកខ្លះ ភូមិអណ្តូងកៀន ឃុំភ្នំដិន និង ផ្នែកខ្លះ ភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ គឺធ្វើឲ្យអ្នក ជំងឺកូវីដ១៩ មានការថយចុះបន្ដិច ប៉ុន្តែក៍បានកើនឡើងវិញ នៅទីតាំងផ្សេងៗទៀត។…

ប្រជាពលរដ្ឋថាទីស្មសាននិងដីបម្រុងសម្រាប់បញ្ចុះសពមានសមាជិកក្រុមប្រឹក្សាឃុំម្នាក់ប៉ុនប៉ងរំលោភយកធ្វើជាកម្មសិទ្ធិឯកជន

ដោយៈ បាយ៉ង់ថាមស៍ ខែត្រក្រចេះ ៖ រឿងរ៉ាវរំលោភយកទីស្មសាន និងកន្លែងបម្រុងទុកសម្រាប់បញ្ចុះសពរបស់ប្រជាសហគមន៍ ដែលមានតាំងពីទសវត្សរ៍ ឆ្នាំ១៩៦៥ ស្ថិតនៅ ភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋអះអាងផ្ទុយគ្នាគិតតាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១…

ពលរដ្ឋដើរកាប់ចុងផ្តៅតាមជើងភ្នំដងរែកជាន់មីនផ្ទុះដាច់ជើងម្ខាងនិងម្ខាងទៀតរបួសធ្ងន់

ដោយៈ សៅ វ៉ាន់ឌី ព្រះវិហាៈប្រជាពលរដ្ឋមួយក្រុមមានគ្នា៤នាក់ដើរកាប់ចុងផ្តៅតាមជើងភ្នំដងរែកបានជាន់មីនផ្ទុះបណ្តាលឱ្យមានអ្នករងរបួសធ្ងន់ម្នាក់គឺដាច់ជើងខាងស្តាំនិងជើងឆ្វេងរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ជាង១១ថ្ងៃត្រង់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុច VA៦៩២៩២-៩២៧៦៧ ស្ថិតក្នុង ភូមិធម្មជាតិ ឃុំស្រ អែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ មន្ត្រីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ វិន ឃាម…

You missed

error: Content is protected !!