Month: July 2021

ធ្លាយរឿងពុករលួយរបស់ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខែត្រក្រចេះត្រូវបានអេស៊ីយូចុះស៊ើបអង្គេត

ដោយៈ បាយ៉ង់ថាមស៍ ភ្នំពេញៈ ជនឳកាសនិយម នៃពពួកព្រូនសង្គមបានពួនសម្ងំកើបលុយសោយសុខលើកគំនរទុក្ខអ្នកក្រោមបង្គាប់ រាប់ឆ្នាំមកហើយ។ ប៉ុន្តែបាបកម្មមិនចាំជាតិក្រោយនោះធ្វើឱ្យ អ្នកដឹកនាំមន្ត្រីរាជការ ដែលធ្វើការនៅតាម មន្ទីរ ពេទ្យបង្អែក ស្រុកប្រតិបត្តិ និងមណ្ឌលសុខទាំងអស់នៅក្នុង ខែត្រក្រចេះ បានហែកលាតត្រដាងអំពើពុករលួយ របស់ លោកប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរសុខាភិបាលខែត្រ តាមរយៈលិខិតមួយច្បាប់ចុះថ្ងៃទី១៩ ខែ…

អេស៊ីយូកំពុងស៊ើបអង្គេតរឿងពុករលួយរបស់មន្ត្រីសុខាភិបាលខែត្រក្រចេះដែលយកលុយពីមន្ត្រីជាប់កិច្ចក្នុងម្នាក់ៗរាប់ម៉ឺនដុល្លារ

ដោយៈ បាយ៉ង់ថាមស៍ ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងតែបើកការស៊ើបអង្គេតទៅលើ លោកប្រធានការិយាល័យ រដ្ឋបាល មន្ទីរសុខាភិបាល ខេត្តក្រចេះ និងបក្ខពួកបានដាក់ការគាបសង្កត់កំណត់យកលុយពី មន្ត្រីស្ម័គ្រចិត្ត ជាប់កិច្ចសន្យាប្រឆាំង ជំងឺកូវីដ១៩ ខេត្តក្រចេះ ចំនួន១២៩នាក់ក្នុងម្នាក់ៗចាប់ពី១០.០០០ដុល្លារទៅ១៣. ០០០ដុល្លារ ដែលជាថ្នូរនឹងបំពេញបែបបទប្រវត្តិរូបផ្លោះដោយមិនឆ្លងកាត់ការជ្រើសរើសត្រួតពិនិត្យពីប្រធាន អូឌីក្រុងនិងស្រុក ដើម្បីបញ្ជូនឈ្មោះទៅ…

ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិព្រំដែនដូនរ័ត្នកំពុងតែល្បីល្បាញកាងបទល្មើសជ័រកៅស៊ូឆ្លងដែនទៅវៀតណាម

ដោយៈ បាយ៉ង់ថាមស៍ ត្បូងឃ្មុំៈ ជាយូរឆ្នាំមកហើយមានទំនិញខុសច្បាប់ជាច្រើនប្រភេទដែល រាជរដ្ឋាភិបាលកម្ពុជា បានហាមឃាត់ មិនឲ្យនាំចេញ ប៉ុន្តែក្រុមឈ្មួញចចេសរឹងរូសសម្រុកដឹកចេញឆ្លងដែនយកទៅលក់នៅព្រំដែនវៀត ណាមយ៉ាង អនាធិបតេយ្យគគ្រឹកគគ្រេងតាម ច្រកទ្វារទ្វេភាគីដូនរ័ត្ន ដែលស្ថិតនៅ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មាន លោក ស៊្រុន ណាត ជាប្រធានស្នាក់ការ…

គ្រាន់តែមួយព្រឹកសហគមន៍ភូមិទ្រុងមាន់មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤នាក់

ដោយៈ បាយ៉ង់ថាមស៍ ភ្នំពេញៈ ជំងឺសកលកាន់តែរីករាលដាលខ្លាំងឡើងៗ គ្រាន់តែមួយព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ សោះនៅ ក្នុងសហគមន៍ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានអ្នកឆ្លង ជំងឺកូវីដ១៩ យ៉ាង តិចចំនួន៤នាក់។ ករណី ឆ្លងជំងឺកូវីដ១៩ នេះអាជ្ញាធរមូលដ្ឋានទើបចងខ្សែបិទខ្ទប់…

មេភូមិទ្រុងមាន់សង្កាត់អូរបែកក្អម«ឆ្លងជំងឺកូវីដ១៩»ទាំងប្ដីប្រពន្ធនិងអ្នកក្បែរខាងមិនបានចងខ្សែបិទខ្ទប់ឡើយ

ដោយៈ បាយ៉ង់ថាមស៍ ភ្នំពេញៈ ការដើរផឹកស៊ីស្ទើរលុះថ្ងៃតិចដែលមានការជួបជុំគ្នាច្រើននោះធ្វើឱ្យលោកមេ ភូមិទ្រុងមាន់ កើតជំងឺកូវីដ ១៩ ទាំងប្ដីប្រពន្ធ និងអ្នកក្បែរខាងមួយចំនួនទៀត។ ពួកគេកំពុងតែសម្រាកព្យាបាលនៅនឹងផ្ទះដែលពុំបានចង ខ្សែបិទខ្ទប់អ្វីឡើយគឺអស់រយៈពេលបីឬបួនថ្ងៃមកហើយ ជាងនេះទៅទៀតកន្លែងពាក់ព័ន្ធមួយចំនួនមិនត្រូវបាន គេបិទខ្ទប់ ឬធ្វើចត្តាឡីស័ក អ្នកពាក់ព័ន្ធនោះទេ។ លោក សំ ស៊ីថា មេភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម…

នាំគ្នាលួចលក់ដីគរុភណ្ឌវត្តតម្លៃខ្ទង់លានដុល្លារដើម្បីហែកចែកគ្នាស៊ីយ៉ាងអនាធិបតេយ្យមិនខ្លាចចុះនរកឬជាប់គុកច្រវាក់ឡើយ

ដោយៈ បាយ៉ង់ថាមស៍ ភ្នំពេញៈ ដីគរុភណ្ឌ វត្តសុវណ្ណសាគរ ហៅវត្តបន្ទាយ ព្រមទាំង ដីប៉ុស្តិ៍នគរបាលអរិយក្សត្រ ខ្ចីធ្វើទីស្នាក់ក្លាយជា កម្មសិទ្ធិឯកជនធ្លាក់លើដៃឈ្មួញទិញពី គណៈកម្មការវត្ត និងនាយកសាលា ដោយមានការចូលដៃជើងទទួល ស្គាល់ដឹងឮពីអាជ្ញាធរមូលដ្ឋានថែមទៀតទើបទៅមុខបានយ៉ាងរលូន។ ដីនេះលក់បានលុយតែ៤០ម៉ឺនដុល្លារអា ម៉េរិកតែប៉ុណ្ណោះ ចំណែកដីវត្តពាក់កណ្តាលទៀត ត្រូវគេលួចស៊ីដាច់អស់ ដែលមានទឹកប្រាក់ជិតកន្លះលាន ដុល្លារ។…

You missed

error: Content is protected !!