Author: អធិបតី

ស្លាប់មនុស្ស៥នាក់នៅស្រុកលំផាត់មកពីការបើកបររថយន្តជែងគ្នាខណៈហុយធូលីខ្លាំងមើលអ្វីពុំឃើញ

រតនគិរី: រថយន្តកាម៉ារីបាឡែនពណ៌សបានបើកជែងរថយន្តមួយទៀតដែលពាំងនៅពីខាងមុខខណៈកំពុងតែ ហុយធូលីខ្លាំងក៏បណ្ដាលបុកគ្នាពេញទំហឹងជាមួយរថយន្តដឹកដីធុនធំធ្វើឲ្យមនុស្សចំនួន៥នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង។ ករណីនេះកើតឡើងកាលពីសៀលថ្ងៃ១៨ ខែកុម្ភ: ឆ្នាំ២០២៥ ស្ថិតក្នុងដីចម្ការចេកវៀតណាមតាមបណ្ដោយផ្លូវលំ ស្រុកលំផាត់ ខែត្ររតនគិរី។ ជនរងគ្រោះដែលបានស្លាប់ទាំង៥នាក់នោះមាន ទី១.ឈ្មោះ ប្រាក់ សក្ខី ភេទប្រុសអាយុ២២ឆ្នាំ ជាអ្នកបើកបររថយន្ត។ ទី២.ឈ្មោះ ម៉ុន ម៉េងលាង ភេទប្រុសអាយុ២៤ឆ្នាំ។ ទី៣.ឈ្មោះ…

រឿងវាស់ជាតិអាល់កុលដ៏ល្បីល្បាញសម្ដេចតេជោសុំកុំឱ្យនាំគ្នាថែមគ្រឿងផ្សំនិងថែមសាំងទៅលើភ្លើង

ដោយៈ អធិបតី ភ្នំពេញៈ ជម្លោះវាស់ជាតិអាល់កុលមិនបានសម្រេច រវាងលោកបណ្ឌិតសភាចារ្យ សុខ ទូច និងក្រុមមន្ត្រីនគរបាលចុះអនុវត្តច្បាប់ចរាចរផ្លូវគោកនោះត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចេញមកផ្សះផ្សាថា សូមកុំនាំគ្នាថែមអំបិលប្រហុកទឹកត្រីប៊ីចេង និងកុំថែមសាំងទៅលើភ្លើង។ ពីព្រោះរឿងនេះវាកំពុងតែពុះកញ្ជ្រោលយ៉ាងខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ សម្ដេចមានប្រសាសន៍យ៉ាងដូច្នេះនៅលើ ផេកផ្លូវការ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។…

ស្នងការនគរបាលភ្នំពេញកោះហៅក្រុមនគរបាលចុះអនុវត្តច្បាប់ចរាចរដែលប៉ះសម្ដីគ្នាជាមួយបណ្ឌិតសភាចារ្យ សុខ ទូច

ភ្នំពេញៈ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានបញ្ជាឲ្យ ការិយាល័យបុគ្គលិក កោះហៅ មន្រ្តីនគរបាលចុះអនុវត្តច្បាប់ចរាចរគោលដៅ ខណ្ឌសែនសុខ មកសួរនាំនៅ ស្នងការដ្ឋាននគរបាលភ្នំពេញ ចូលមកដោះស្រាយបញ្ហាវិវាទជាមួយ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ បណ្ឌិត្យសភាកម្ពុជា…

គប់គិតគ្នាចាក់ដីចូលឆ្នេរសមុទ្រហើយថែមទាំងជេរប្រមាថអ្នកសារព័ត៌មានយ៉ាងដំណំ

ដោយៈ បាយ៉ង់ ខែត្រកោះកុងៈ មេបញ្ជាការប្រតិបត្តិសឹករង ស្រុកស្រែអំបិល គឺលោក ថន ឃិន បានជេរប្រមាថមើលងាយ អ្នកសារព័ត៌មាន ថា « ពួកអាអ្នកកាសែតអាចម៍ ពួកវាចេះតែបង្ហោះព័ត៌មាន ពួកវាមិនដឹងខ្យល់អ្វីទេ អាជ្ញាធរគេមិនអើពើអីផង ពួកអ្នកកាសែតដេញ ដោលសួរនោះសួរ ពួកអាឆ្កួត ខ្ញុំហ៊ានថា…

ស្រាយគំនុំគ្រួសារបាញ់ប្រហារប្រពន្ធឪពុកក្មេកម្ដាយក្មេកស្លាប់និងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ

ត្បូងឃ្មុំៈ មន្ត្រីប៉េអឹមម្នាក់បានស្រាយគំនុំគ្រួសារគឺបាញ់ប្រហារលើប្រពន្ធខ្លួន ឪពុកក្មេក ម្តាយក្មេក ព្រមទាំងមនុស្សពីរនាក់ទៀត ហើយក៏បន្តបាញ់សម្លាប់ខ្លួនឯងតាមក្រោយដោយសារខឹងប្រពន្ធប្ដឹងសុំលេងលះនៅសាលា ឃុំក្រែក កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។ ករណីហិង្សាដ៏ឃោរឃៅនេះ កើតមានឡើងកាលពីវេលាល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅ ភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខែត្រត្បូងឃ្មុំ។…

ពលរដ្ឋផ្ទុះការតវ៉ាខណ:ទីប្រឹក្សាក្រសួងរៀបចំដែនដីចុះពិនិត្យលើការស្នើសុំអន្តរាគមន៍ចេញបណ្ណកម្មសិទ្ធិដីធ្លី

ខែត្រតាកែវៈ ប្រជាពលរដ្ឋប្រមាណជា១៧គ្រួសារបានផ្ទុះការតវ៉ាខណៈពេលទីប្រឹក្សា ក្រសួងរៀបចំដែនដីនគរូបណីកម្ម សំណង់ និងសុរិយោដី បានចុះត្រួតពិនិត្យទីតាំងដីគម្របព្រៃឈើជិតមួយរយហិកតា ដែលមានផែនទីគ្រប លើដីអាស្រ័យផលជាក់ស្ដែងរបស់ពួកគាត់ស្ថិតនៅ ភូមិព្រៃតាឡូយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខែត្រតាកែវ។ ដីគម្របព្រៃឈើ១កន្លែងដែលមានទំហំ៨៨៤,៨៥៤ម៉ែត្រការ៉េ ដែលពលរដ្ឋរស់នៅ និងអាស្រ័យផលដាំស្វាយ និងដំណាំរួមផ្សំផ្សេងៗជាច្រើនឆ្នាំបែរជាមានម្ចាស់ត្រួតលើគ្នាច្រើននាក់ ហើយមកអះអាងថា ជាកម្មសិទ្ធិរៀងៗខ្លួន។ តើរឿងរ៉ាវនោះផ្តើមចេញពីមូលហេតុអ្វី ?…

You missed

error: Content is protected !!