ប៉ូលិសរឹបអូសបានគ្រឿងញៀនពីជនជាតិយួនម្នាក់ជាង៣១គីឡូក្រាម
ដោយៈ បាយ៉ង់ថែមស៍ ភ្នំពេញៈ ប៉ូលិសនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) នៃអគ្គស្នងការដ្ឋាននគរបាលជាតិដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ មានការស ម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ…
បុរសម្នាក់បណ្តើរឆ្កែរកសត្វក្នុងព្រៃជួបពស់វែករនាមស្ទុះចាប់ត្រូវក៍ពស់ចឹកស្លាប់
ដោយៈ ម្លូព្រៃ ព្រះវិហារៈ បុរសម្នាក់បានបណ្ដើរឆ្កែក្នុងព្រៃតែឯងស្រាប់តែប្រទះឃើញពស់វែករនាមមួយក្បាលយ៉ាងធំមានប្រវែងជាង៣ម៉ែត្រ ទម្ងន់ជាង១០គីឡូក្រាម ក៍ស្ទុះទៅចាប់ដោយមិនខ្លាចញញើតឡើយតែជាអកុសលត្រូវពស់នោះបកមកខាំចំជើងឆ្វេងបណ្តាលឱ្យស្លាប់តាមផ្លូវ។ ករណីនេះកើតឡើងលើខ្នងភ្នំត្បែងស្ថិតក្នុង ភូមិសំឡាញ ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។ ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែមិថុនា នេះថា ជនដែលពស់ចឹកស្លាប់មានឈ្មោះ យាម តាក់…
ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀបត្រូវគេឃុបឃិតគ្នាលក់បានលុយជិត២លានដុល្លារក្រោមរូបភាពដោះដូរ
ដោយៈ បាយ៉ង់ថែមស៍ ភ្នំពេញៈ ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ក្បាលដីមានទំហំប្រមាណ២៨ម៉ែត្រ គុណ និងបណ្តោយជាង៣០ម៉ែត្រ មានតម្លៃជិត២លានដុល្លារនោះ ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀត ហើយក្រោមរូមភាពដោះដូរ «យកឆ្នាំងមាសដូរយកឆ្នាំងដី» សល់ចែកលុយគ្នារួចដោយតម្រូវឲ្យមន្រ្តីនគរបាល រើអីវ៉ាន់ចេញគឺទុករយៈពេលឱ្យមួយសប្តាហ៍គិតចាប់តាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ។ នៅក្នុងរឿងនេះចាត់ការដោយ លោកស្នងការរងនគរបាល រាជធានីភ្នំពេញ…
ប៉ូលិសស្រុកអង្គស្នួលសងថវិកា១២០០ដុល្លារទៅម្ចាស់រថយន្តខណៈមានគេលួចដោះគ្រឿងឡានអស់ខ្ទេចខ្ទី
ដោយៈ បាយ៉ង់ថែមស៍ កណ្តាលៈ ប៉ូលិស ស្រុកអង្គស្នួល ខេត្តកណ្តាល បានទទួលស្គាល់កំហុសនិងព្រមសងប្រាក់ចំនួន១២០០ដុល្លារ ទៅម្ចាស់រថយន្តបាឡែនដែលមានគេលួចដោះគ្រឿងឡានជាវត្ថុតាងគ្រោះថ្នាក់ចរាចរមានរយៈពេលមួយឆ្នាំនោះ អស់ខ្ទេចខ្ទី។ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ភាគីប៉ូលិសបានប្រគល់នេះថវិកានេះទៅម្ចាស់ឡាន ដោយសារមានថតវីដេអូផុសក្នុងហ្វេកប៊ុកត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងក្លានាពេលថ្មីៗនេះ។ នៅក្នុងលិខិតសរសេរដោយដៃចុះថ្ងៃខែឆ្នាំខាងលើលោកអនុសេនីយ៍ឯក សុខ សំណាង នាយផ្នែកសណ្ដាប់ ធ្នាប់នៃអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ខេត្តកណ្តាល…
ល្បីថាលោកប៊ុតសារ៉េតប្រធានលទ្ធកម្មសាលាក្រុងភ្នំពេញជំនាញខាងបំប៉ោងគម្រោងកិបកេងថវិកាជាតិ
ដោយៈ បាយ៉ង់ថែមស៍ ភ្នំពេញៈ ថវិកាជាតិជាច្រើនដែលត្រូវបានបាត់បង់ក្រោមកណ្តាប់ដៃ ដ៏មានទេពកោសល្យនិងឥទ្ធិពលពីលោក ប៊ុត សារ៉េត ប្រធានអង្គភាពលទ្ធកម្ម តាមរយៈការឃុបឃិតបំប៉ោងគម្រោងដេញថ្លៃលើការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធជាច្រើនក្នុងក្រុងភ្នំពេញ។ នេះបើតាមការឲ្យដឹងពីមន្ត្រីរបស់ សាលារាជធានីភ្នំពេញ ដែលមិនសប្បា យចិត្តនៃអំពើពុករលួយលួចជាតិបានប្រាប់ បាយ៉ង់ថែមស៍ ឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។ មន្ត្រីទាំងនោះបានលើកឡើងពីល្បិចកល់កិបកេងថវិកាជាតិដោយត្រង់ៗថា តាំងពីអាណត្តិលោក…
ជួសជុលប្រព័ន្ធធារាសាស្រ្តទំនប់អាងទឹកតំបន់ក្នុងស្រុកចំនួនពីរនៃខេត្តកំពង់ចាម
ដោយ: កោះប៉ែន កំពង់ចាម: ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយអាជ្ញាធរ ខេត្តកំពង់ចាម ជួសជុលប្រព័ន្ធ ធារាសាស្រ្តទំនប់អាងទឹកតំបន់ដែលមានសមត្ថភាពស្តុកទឹកចំនួន១២លានម៉ែត្រត្រីគុណ និងបម្រើដល់ការ ស្រោចស្រពផ្ទៃដីដំណាំកសិកម្ម ឃុំសំរោង ស្រុកព្រៃឈរ និង ឃុំព្រៃចារ ស្រុកជើងព្រៃ។ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធាន…
