«អ្នកតស៊ូគុនខ្មែរគោជល់-កំពូលជើងឯក»ការប្រកួតដ៏ធំដើម្បីរង្វាន់កាន់តែធំត្រូវបានប្រកាសជាផ្លូវការ !
ដោយៈ បាយ៉ង់ថែមស៍ ភ្នំពេញៈសន្និសីទសារព័ត៌មានដ៏គួរឱ្យកត់សម្គាល់មួយទៀតត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោជល់ជាអ្នកជួយឧបត្ថម្ភគាំទ្រកីឡាករគុនខ្មែរដ៏ធំបំផុតដើម្បីប្រកាសជាផ្លូវការនូវកម្មវិធីប្រដាល់គុនខ្មែរដ៏លេចធ្លោគឺ “អ្នកតស៊ូគុនខ្មែរគោជល់-កំពូលជើងឯក” នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៃស្ថានីយ៍ទូរទស្សន៍ ស៊ីអិនស៊ីឫស្សីកែវ ភ្នំពេញ។ កម្មវិធីប្រដាល់ដ៏កក្រើកនេះ នឹងចាប់ផ្តើមពីម៉ោង៦ល្ងាចតទៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១។ គ្រប់ការប្រកួតទាំង អស់នឹងត្រូវផ្សាយផ្ទាល់តាមរយៈប៉ុស្តិ៍ ស៊ីអិនស៊ី និងហ្វេសប៊ុកផ្លូវការ Red Bull…
