ពលរដ្ឋបានត្អូញត្អែរពីភាពស្អុយរលួយនៅទីលានចាក់សំរាមស្រុកកំពង់ត្រាច
កំពត: ប្រជាពលរដ្ឋ និងសិស្សានុសិស្សមួយចំនួនបានត្អូញត្អែរអំពីទីលានចាក់សំរាមរបស់រដ្ឋបាល ស្រុកកំពង់ត្រាច ដែលបង្កឱ្យប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមរបស់ពួកគាត់យ៉ាងខ្លាំងស្ថិតនៅ ភូមិអង្គរជ័យ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខែត្រកំពត។ ទីលានចាក់សំរាមដែលមានទំហំប្រមាណជាងមួយហិកតាគ្រប់គ្រងដោយរដ្ឋបាល ស្រុកកំពង់ត្រាច នោះកំពុងតែសាយភាយក្លិនស្អុយពីកាក សំណល់ផ្សេងៗដែល ក្រុមហ៊ុនប្រមូលសំរាមយកមកចាក់ចោលនៅលើខ្នងទួលក្បែរកូនភ្នំអាជីវកម្មកាយក្រួសក្រហម នោះបានបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលកំពុងតែសិក្សានៅ អនុវិទ្យាល័យ និងបឋមសិក្សាឧត្តមមានជ័យ ដែលមានទីតាំងក្បែរនោះ។ ថ្មីៗនេះ…
