ពលរដ្ឋខែត្រកំពតឆ្ងល់ថាគម្រោងមូលនិធិឃុំសង្កាត់ទូទាំងខែត្រដេញថ្លៃមិនផ្សព្វផ្សាយឲ្យពួកគាត់ដឹង
ខែត្រកំពត: ថវិកាជាតិ នៃមូលនិធិឃុំសង្កាត់សម្រាប់អភិវឌ្ឍន៍នៅក្នុង ខែត្រកំពត ហាក់ដូចជាមានភាពមិនប្រក្រតី។ គម្រោងអភិវឌ្ឍន៍ខែត្រនេះមានចំនួន៩៣ឃុំសង្កាត់ដែលឃុំនិងសង្កាត់នីមួយៗត្រូវចំណាយថវិកាជាតិទៅតាមឃុំ និងសង្កាត់ ដែលចំណាយទឹកប្រាក់អស់រាប់រយលានរៀល ប៉ុន្តែជាក់ស្តែងហាក់ដូចជាកៀសដីយកលុយអីចឹង។ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុង ខែត្រកំពត គឺធ្វើខុសពីខែត្រដទៃៗទៀត។ ការប្រកាសនៅក្នុង វេបសាយ គជអប (NCDD) គឺមិនសូវឲ្យពលរដ្ឋដឹងដូចខែត្រដទៃនោះទេ។ ពួកគេប្រកាសទំនងជាលាក់លៀមបានតែបួនប្រាំគម្រោងលើកពេលដេញថ្លៃទៅពេលនេះ ឬពេលនោះរហូត ស្រាប់តែមកដេញថ្លៃស្ងាត់ៗតែម្តង។…
