ខែត្រកំពត: ថវិកាជាតិ នៃមូលនិធិឃុំសង្កាត់សម្រាប់អភិវឌ្ឍន៍នៅក្នុង ខែត្រកំពត ហាក់ដូចជាមានភាពមិនប្រក្រតី។ គ
ម្រោងអភិវឌ្ឍន៍ខែត្រនេះមានចំនួន៩៣ឃុំសង្កាត់ដែលឃុំនិងសង្កាត់នីមួយៗត្រូវចំណាយថវិកាជាតិទៅតាមឃុំ និងស
ង្កាត់ ដែលចំណាយទឹកប្រាក់អស់រាប់រយលានរៀល ប៉ុន្តែជាក់ស្តែងហាក់ដូចជាកៀសដីយកលុយអីចឹង។
គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុង ខែត្រកំពត គឺធ្វើខុសពីខែត្រដទៃៗទៀត។ ការប្រកាសនៅក្នុង វេបសាយ គជ
អប (NCDD) គឺមិនសូវឲ្យពលរដ្ឋដឹងដូចខែត្រដទៃនោះទេ។ ពួកគេប្រកាសទំនងជាលាក់លៀមបានតែបួនប្រាំគម្រោង
លើកពេលដេញថ្លៃទៅពេលនេះ ឬពេលនោះរហូត ស្រាប់តែមកដេញថ្លៃស្ងាត់ៗតែម្តង។ រីឯការដេញថ្លៃវិញកន្លងមកតំ
ណាងក្រុមហ៊ុន និងអ្នកទទួលម៉ៅការនៅក្រៅខែត្រពុំដឹង និងបានមកដេញថ្លៃ នឹងគេនោះទេ។ ដោយពួកគេលើកឡើង
តៗគ្នាថា មានក្រុមហ៊ុនចំនួនពីរនៅក្នុងមូលដ្ឋាន ខែត្រកំពត ដែលបានធ្វើរាល់ៗឆ្នាំ គឺម្ចាស់ក្រុមហ៊ុនមួយមានខ្សែស្រឡា
យជាមន្ត្រីប៉ូលិសធំម្នាក់រស់នៅ ស្រុកបន្ទាយមាស និងក្រុមហ៊ុន១ទៀតមានទំនាក់ទំនងជិតស្និទ្ធជាមួយ ប្រធានការិយា
ល័យភូមិបាល ស្រុកឈូក ខែត្រកំពត។
ថ្មីៗនេះនៅ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស មានគម្រោងសាងសង់ផ្លូវលំក្រាលក្រួសក្រហមចំនួនពីរខ្សែដែលមាន
ប្រវែងប៉ុន្មានក៏មិនដឹង ? ចំណាយថវិកាអស់ចំនួនប៉ុន្មានក៏មិនដឹង ? ដឹងត្រឹមថា មានក្រុមហ៊ុនចូលឈូសឈាយចាក់ដីរុញ
កៀរយកតែម្តង។ រឿងដេញថ្លៃតាំងពីខែណា ? ឆ្នាំណានោះទេ ? គឺមិនដឹង…។

ប្រជាពលរដ្ឋរស់នៅ ភូមិធាយ ឃុំវត្តអង្គខាងត្បូង អ្នកខ្លះត្រេកអរព្រោះបានផ្លូវថ្មីស្រួលជិះម៉ូតូ និងរថយន្ត អ្នកខ្លះក៏មាន
ឆ្ងល់អំពីលុយជាតិ។ សម្តេច ស ខេង ធ្លាប់មានប្រសាសន៍ថា ក្នុងមួយឆ្នាំៗថវិកាជាតិរាប់ម៉ឺនដុល្លារទម្លាក់ថ្នាក់ឃុំសង្កាត់
អភិវឌ្ឍនមូលដ្ឋានរបស់ខ្លួន។ ចុះហេតុដូចម្ដេចបានជា ឃុំវត្តអង្គខាងត្បូង ធ្វើបានតែផ្លូវក្រួសក្រហមអីចឹង? ហេតុអ្វីមិន
សាងសង់ផ្លូវបេតុងដូចឃុំគេឆ្នាំមុនៗ ?
យោងតាមប្រសាសន៍ព្រមានធ្ងន់ៗរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា ថា មន្ត្រីរូបណាពាក់ព័ន្ធជាមួយនឹងការ
គិបគេងថវិកាអភិវឌ្ឍន៍ឃុំសង្កាត់នឹងត្រូវបានដកហូតមុខដំណែង និងចាត់ការទៅតាមនីតិវិធីច្បាប់។
ចំណែកឯ លោកនាយកទីចាត់ការផែនការវិនិយោគ ខែត្រកំពត លោក ថឹង មិនា និងលោក ណាវ នឹម មេឃុំវត្តអង្គខាង
ត្បូង នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ពួកគាត់ទាំង២នាក់ពុំបានឆ្លើយតបនឹងសំណួរ អ្នកសារព័ត៌មានយើងទេ
តាមរយៈ បណ្ដាញសង្គមតេឡេក្រាម។ លោកមេឃុំ ណាវ នឹម បានត្រឹមតែចូលអានសំណួរ តែគ្មានឆ្លើយតប។
ប្រជាពលរដ្ឋម្នាក់ដែលរស់នៅ ភូមិធាយ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស សុំលាក់អត្តសញ្ញាណបានប្រាប់ អង្គភាព
សារព័ត៌មានយើងថា គម្រោងមូលនិធិ ឃុំវត្តអង្គខាងត្បូង នេះប្រជាពលរដ្ឋមិនដឹង ហើយក៏មិនបានចូលរួមតាមដានការ
បើកដំណើរការដេញថ្លៃនោះដែរ…។

លោកបានបន្តទៀតថា ថវិកាជាតិចំណាយអស់រាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗគួរធ្វើផ្លូវបេតុងទៅកុំធ្វើផ្លូវដដែលៗដូចហ្នឹង។
គាត់លើកសំណួរគ្មានចម្លើយថា តើការធ្វើបែបនេះវាសុចរិតភាព និងមានតម្លាភាពដែរឬទេក្នុងការចំណាយថវិកាជាតិ ?
លោកបានសំណូមពរទៅ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ព្រមទាំង អង្គភាពប្រឆាំង
អំពើពុករលួយ ចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវបន្ទាន់មួយចំពោះការដេញថ្លៃនៅក្នុង ខែត្រកំពត នេះផង។
គួររំលឹកថា គម្រោងមូលនិធិឃុំសង្កាត់នៅក្នុង ខែត្រកំពត គឺធ្វើបែបនេះជាច្រើនឆ្នាំមកហើយគ្មានក្រុមហ៊ុនណាហ៊ាន
ក្អកទេ។ សារព័ត៌មានយើងរង់ចាំការបកស្រាយបំភ្លឺគ្រប់ភាគីពាក់ព័ន្ធស្របតាមច្បាប់ស្ដីពី របបសារព័ត៌មាន នៅកម្ពុជា៕

