ភ្នំពេញៈ ទាហានសៀម បានប្រគល់ ទាហានខ្មែរចំនួន២នាក់ កំពុងមានជំងឺមកឱ្យ កងទ័ពកម្ពុជាវិញ ដែលពួកថៃចាប់ធ្វើជា
ចំណាប់ខ្មាំងទៅក្រោមរូបភាពលេសលួងលោមសុំចាប់ដៃ និងថតរូបរួមគ្នាខណៈនោះ ពួកបច្ចាមិត្ត ក៏ឆក់ឱកាសភ្ជង់ចាប់
ទាហានខ្មែរចំនួនតែម្ដង កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅជាំតែ ក្រោយពីបទឈប់បាញ់គ្នាចូលជាធរមាននៅ ប្រ
ទេសម៉ាឡេស៊ី។
វីរកងទ័ពខ្មែរ ចំនួន២នាក់ត្រូវបាន ទាហានសៀម បញ្ជូនមកដល់ព្រំដែន ច្រកអូរស្មាច់ នៅវេលាម៉ោង១០:៥៦ ព្រឹកថ្ងៃទី១
ខែសីហា ឆ្នាំ២០២៥ ដែលមានរថយន្តសង្គ្រោះរបស់ខ្មែរយើងចំនួនបីគ្រឿងទៅចាំទទួលនៅព្រំដែន អូរស្មាច់។ កាលថ្ងៃទី
៣១ ខែកក្កដា ទាហានសៀម បានប្រគល់ សពវីរកងទ័ពខ្មែរ ម្នាក់នៅ ច្រកអូរស្មាច់នេះដែរ។ កងទ័ពខ្មែរយើងដែល ទា
ហានសៀម ភ្ជង់ចាប់យកទៅមានចំនួន២០នាក់នោះបានរត់រួចមកខ្មែរវិញម្នាក់។ ដូច្នេះ កងទ័ពខ្មែរ យើងនៅសល់ចំនួន
១៦នាក់ទៀតដែល ទាហានសៀម មិនទាន់ប្រគល់មកឱ្យខ្មែរវិញគ្រប់ចំនួននោះទេដោយយកលេសថា បំពេញបែបបទ
ថៃ មិនទាន់រួចរាល់សិន។



អ្នកនាំពាក្យ កងទ័ពសៀម បានបំផ្លើសភូតកុហកប្រជាជនរបស់ខ្លួន និងអន្តរជាតិ កាលថ្ងៃទី៣១ ខែកក្កដា ថា កងទ័ព
ខ្មែរបានលួចចូលទឹកដីថៃទៅវិញ។ ក៏ប៉ុន្តែការភូតកុហករបស់អ្នកនាំពាក្យថៃនេះ ធ្វើឱ្យអន្តរជាតិគេមិនជឿនោះឡើយ។
ពីព្រោះអនុព័ន្ធចំនួន១៣ប្រទេសប្រចាំកម្ពុជាបានចុះទៅសង្គេតការណ៍ផ្ទាល់ដល់កន្លែងបាញ់គ្នា និងស្ដាប់ការលើកឡើង
របស់ មេទ័ពខ្មែរ នៅជួរមុខបានធ្វើការបកស្រាយការពិតអស់ហើយ។
កងទ័ពសៀម យល់ព្រមដោះលេង កងទ័ពខ្មែរ នេះគឺបានមិត្តអន្តរជាតិជាច្រើនប្រទេសបានដាក់សម្ពាធការទូតលើថៃ
ជាខ្លាំងដូចជា អាម៉េរិក ម៉ាឡេស៊ី និងអនុព័ន្ធចំនួន១៣ប្រទេស ប្រចាំកម្ពុជា។ ចំណែកអ្នកនាំពាក្យ ក្រសួងការពារជាតិ
កម្ពុជា នៅតែទទូចស្នើសុំឱ្យភាគីថៃប្រគល់ កងទ័ពខ្មែរ ដែល ទាហានសៀម ចាប់ទៅនោះមកឱ្យកម្ពុជាវិញ។
កាល សម័យមហានគរ ខ្មែរធ្លាប់ទទួលបានមេរៀនដ៏ឈឺចាប់បំផុតគឺ ចាញ់ឧបាយកលល្បិចស្មោកគ្រោករបស់ ទាហាន
សៀម ចំនួន៦នាក់ ដែលពុតធ្វើជាចុះចូលនឹង កងទ័ពខ្មែរ ដើម្បីយកដែកគោលទៅ ស្លង់កាំភ្លើងធំរបស់ កងទ័ពខ្មែរអង្គរ
បណ្ដាលឲ្យ គាំងកាំភ្លើងធំ បាញ់ពុំបានខណៈនោះហើយ ពួកចោរសៀម ក៏វាយបែក ក្រុងអង្គរធំ រាជព្រះបាទសុរិយោវង្ស។
ព្រះអង្គជា ព្រះបិតា ព្រះបរមពញាយ៉ាត ម្ចាស់ស្ថាបនិក រាជធានីភ្នំពេញ។


នៅសម័យលង្វែក ស្ដេចសៀម ឈ្មោះថា នរេនសូរ ក៏បានប្រើឧបាយកលស្មោកគ្រោកដដែលនេះមកលើខ្មែរគឺ បានឱ្យ
សង្ឃកាតូលិកពីរអង្គរបស់ សៀម និមន្តទៅឡាវ ហើយក៏ចូលមក ស្រុកខ្មែរ កាត់ស្ទឹងត្រែងដើម្បីមកបំផ្លាញកន្លែងបារម៉ី
វត្ថុស័ក្ដិសិទ្ធិខ្មែរជាច្រើនកន្លែងដូចជា វត្តត្រឡែងកែង វត្តវិហារសួគ៌ ភ្នំឧដុង្គ…។ល។ ធ្វើឱ្យប្រជាជនខ្មែរក្ដៅក្រហាយ និង
កងទ័ពខ្មែរ បាត់ជំនឿបាក់ទឹកចិត្តប្រយុទ្ធនឹងខ្មាំងឈ្លានពានទឹកដីខណៈនោះហើយ សៀម បានវាយបែក ក្រុងលង្វែក។
គួរបញ្ជាក់ថា មេរៀនចាស់ដ៏ស្មោកគ្រោករបស់ ពួកសៀម នេះក៏ត្រូវបាន អតីតទាហានសៀម ចូលនិវត្តម្នាក់មកប្រើបន្ត
ទៀតដោយធ្វើជា សុំចាប់ដៃ ទាហានខ្មែរ ហើយលួចដាល់ពីក្រោយក៏រត់ចូលទៅដីខ្លួននៅ ប្រាសាទតាមាន់ធំ។ មេរៀន
ឈឺចាប់នេះ កូនខ្មែរ ត្រូវតែចងចាំទុកគឺ សូមកុំសន្ដិភាព ឬទុកចិត្តពួកបច្ចាមិត្តសៀម ឱ្យសោះគេមានឧបាយលកច្រើន
ណាស់។ ដូច្នេះសូមកូនខ្មែរគ្រប់រូបចូរនាំគ្នាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត បើសិនជាធ្វើអ្វីមួយជាមួយ ពួកសៀម។

លោក ខាន់ ចន្ទសុផល អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក លើកឡើងថា បងប្អូនមុននេះបានអាននូវ អត្ថបទខ្ញុំសសេរការ
ពិតហើយ ! តែមុននេះទទួលបានទូរស័ព្ទ ពីអ្នកនយោបាយខាងលើមកតាមរយៈការរាយការណ៍ពីកូនចៅគាត់ខ្លាចនេះខ្លាច
នោះ ! ខ្លាច១៦នាក់នៅដៃគេ គេធ្វើចឹងទៀត សូមឲ្យលុបវិញ។ ដូច្នេះខ្ញុំសម្រេចលុបអត្ថបទចោលចុះ។ ម្យ៉ាងវិញទៀត បើ
ទោះបីជាខ្ញុំមិនសរសេរ ឬបង្ហោះ ចរឹកសន្តានពួកវាគឺនៅតែអីចឹង! រាប់តាំងពីរឿង នាយករដ្ឋមន្ត្រីវា យកប្រជាជនបាញ់សម្លាប់
នៅភ្នំខ្មោច ដោយបោកបញ្ឆោតខ្មែរឡើងឡាន យកទៅបាញ់សម្លាប់រាប់ម៉ឺននាក់តាមជម្រាលភ្នំខ្មោច។
លោកបានលើកជាសំណួរសួរទៀតថា បើប្រជាជនមិនឈឺឆ្អើល តើនណារចេញមុខឈឺឆ្អើលពេលនេះ ? ឬក៏បញ្ជូន ទាហាន
យើង២នាក់មកឲ្យខ្មែរធ្វើបាបម្លឹងៗនាំគ្នាបិទទូរស័ព្ទកុំបង្ហោះភាពឈឺចាប់ហ៊ាននិយាយការពិត! ចាំវាដោះលែង១៦នាក់នោះ
មកចាំបង្ហោះ ? បើប្រជាជននាំគ្នាធ្វើអីចឹងមែននោះគឺបម្រើកលនយោបាយរបស់ អាបាតឃ្លាំង ខ្មាំងបាត់ទៅហើយ ! រំលោភ
កូនឯងហើយបើហ៊ានស្រែក និងរំលោភប្អូនឯងវិញម្តង។ ដូច្នេះសូមខន្តអភ័យទោសនៅសំណេរមុនដែលបានលុប ហើយ
សរសេរចេញពីសំណេរថ្មី នៃទឹក៧០មិនមែនបញ្ឆេះកំហឹងឲ្យប្រជាជនស្អប់ សៀម ឬ ការបង្ហោះហ្វេសប៊ុករបស់ខ្ញុំធ្វើឲ្យពួក
ធ្មឹលសៀម វាធ្វើល្អ ឬអាក្រក់ ជាមួយកងទ័ពយើងឡើយ។ គ្មានអ្វីក្រៅពីម្រាមដៃ១០ប្រណមបួងសួងឲ្យ២នាក់គាត់ និងបាន
ជាសះស្បើយវិលទៅរកភាពធម្មតាវិញ និង១៦នាក់ទៀតឆាប់ៗមកដល់មាតុប្រទេសយើងវិញ៕






