Month: July 2021

មន្ត្រីប៉ូលិសអធិការស្រុកគិរីវង់៦នាក់«ឆ្លងជំងឺកូវីដ១៩»ខណៈមិនបានបិទខ្ទប់កន្លែងឆ្លងធ្វើឱ្យមានការព្រួយបារម្ភ

ដោយៈ បាយ៉ង់ថាមស៍ ភ្នំពេញៈ មិនថាឡើយប្រជាពលរដ្ឋនោះទេគឺសូម្បីតែមន្ត្រីប៉ូលិសនៃ អធិការដ្ឋាននគរបាល ស្រុកគិរីវង់ យ៉ាងតិច ចំនួន៦នាក់បានឆ្លង ជំងឺកូវីដ១៩ កាលពីថ្ងៃទី២០ ខែកក្កដា។ នេះបើយោងតាមផេកផ្លូវការរបស់ អធិការស្រុក លើកឡើងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ដោយមានការចុះសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ ត្រី សៅ សារុន…

សូម្បីតែដីសាលាបុណ្យភូមិរួមក៏រំលោភយក ប្រជាពលរដ្ឋ១៥២គ្រួសារផ្ទុះកំហិង្សផ្ដុំគ្នាស្នើសុំអាជ្ញាធរខេត្តកំពង់ស្ពឺជួយដោះស្រាយយកមកវិញ

ដោយ៖សុខ សុភ័ណ្ឌ ខែត្រកំពង់ស្ពឺ៖ប្រជាពលរដ្ឋ១៥២គ្រួសារបានបង្ខំចិត្តបិទផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៨៧ និង ៨៨ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងស្នើសុំដោយជម្រុញឲ្យអាជ្ញាធរខេត្តកំពង់ស្ពឺជួយដោះស្រាយយកដីសាលាបុណ្យភូមិរួម ស្ថិតនៅភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មកដាក់ជាសម្បត្តិរួមវិញ ខណៈមនុស្សបីនាក់នាំគ្នារំលោភយកធ្វើជាកម្មសិទ្ធិឯកជន ។ លោក ថៃ ឃី…

ក្រុមហ៊ុនសេងសម្បត្តិទិញទឹកចិត្តមន្រ្តីជំនាញបានជាមួយសំណូករាប់ម៉ឺនដុល្លារចាក់ដីលុបអាងទឹកដងទង់បានសម្រច កង្វល់ប្រជាពលរដ្ឋមិនមានដំណោះស្រាយ

ស្រុកដងទង់ ៖ ទីតាំងដីមួយកន្លែងដែលមានទំហំសរុបជាង១២ហិចតា ក្នុងនោះរួមមាន ដីចំណីអាងប្រជាពលរដ្ឋអាស្រ័យផល ផ្ទៃអាងទឹកនិងដីប្រជាពលរដ្ឋអាស្រ័យផលនៅតាមបណ្តោយផ្លូវ លេខ១៣៥ ត្រូវបានក្រុមហ៊ុនលោក សេង សម្បត្តិ ដឹកដីចាក់បំពេញយ៉ាងគគ្រឹកគគ្រេងតែអាជ្ញាធរមូលដ្ឋាន មិនមានចំណាត់ការនោះទេ ទោះជាមានពាក្យបណ្តឹងពីប្រជាពលរដ្ឋនិងការផ្សាយព័ត៌មាន ពីបណ្តាអង្គភាព សារព័ត៌មានក្នុងស្រុកច្រើនយ៉ាងណាក្តី ។ តែបើយោងតាមឯកសារដែលអង្គភាព«ខ្មែរខូវឺធីវី»ទទួលបាន បានបង្ហាញអោយឃើញថាឈ្មួញអាចធ្វើទៅបានដោយសារអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញជាអ្នកបើកភ្លើងខៀវអោយក្រុមហ៊ុន និងទប់ទល់ប្រជាពលរដ្ឋណាដែលតវ៉ាលើដីរបស់ខ្លួននេះបើនិយាយជារួម…

ប្រជាពលរដ្ឋរស់នៅតាំងទសវត្សរ៍១៩៩០ប្លាយត្រូវគេគំរាមកំហែងចាប់ដាក់គុកបង្ខំឱ្យរុះរើផ្ទះសំបែងចាកចេញព្រោះគេសំអាងថានៅលើដីគេឬដីបរិស្ថាន

ដោយ បាយ៉ង់ថាមស៍ ខែត្រព្រះសីហនុ៖ អំឡុងពេលទទួលអំណោយពីសប្បុរសជន កាលពីព្រឹកថ្ងៃទី១២ កក្កដា ២០២១ ប្រជាពលរដ្ឋរងគ្រោះដីធ្លី រស់នៅភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខែត្រព្រះសីហនុ បានលើកឡើងថាមានការគំរាមកំហែងចាប់ពួកគាត់ដាក់គុកច្រវ៉ាក់និងបង្ខំឲ្យរុះរើផ្ទះសម្បែងចាកចេញ ដោយគេសំអាងថាក្រុមប្រជាពលរដ្ឋបានរស់នៅលើដីគេ ឬដីបរិស្ថាន ។ ផ្ទុយទៅវិញប្រជាពលរដ្ឋយល់ថា នេះជាទង្វើដើម្បីផ្គាប់ចិត្តអ្នកនៅពីក្រោយខ្នង ដែលមានលុយមានអំណាចទេ គឺមិនមែនដកយកដីដែលពួកគាត់កំពុងតែរស់នៅអាស្រ័យផលនោះយកទៅដាក់ជាសម្បត្តិរដ្ឋឡើយ…

ប្រាសាទអ្នកបួសឬប្រាសាទច័ន្ទគិរីមានសិលាចារឹកប្រាំបួនផ្ទាំងនៅស្រុកជាំក្សាន្តខែត្រព្រះវិហារ

ដោយៈ បាយ៉ង់ថាមស៍ ព្រះវិហារៈ ប្រាសាទអ្នកបួស ដែលស្ថិតនៅលើកូនភ្នំមួយដើមឡើយមានឈ្មោះថា ច័ន្ទគិរី ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ តាមពិតទៅគឺជា ក្រុមប្រាសាទ ដែលត្រូវបានកាន់កាប់កសាង និងគ្រប់គ្រងពី សតវត្សរ៍ទី៧ ដល់ សតវត្សរ៍ទី១១ នៃគ្រិស្កសករាជ (គ.ស)។ ប្រាសាទនេះត្រូវបានសិក្សាដោយលោក ប៉ាម៉ង់…

អតីតអ្នកប្រដាល់កែងឆេះជង្គង់ហោះ អេ ភូថង ឆ្លងជំងឺកូវីដ១៩ កំពុងព្យាបាលនៅស្តាតអូឡាំពិក

ដោយៈ បាយ៉ង់ថាមស៍ ភ្នំពេញៈ ជំងឺដ៏កាចសាហាវនៃពិភពលោកពិតជាមិនស្គាល់ អតីតអ្នកប្រដាល់កែងឆេះជង្គង់ហោះ អេ ភូថង នោះឡើយ។ ជំងឺកូវីដ១៩ បានតាមយាយីរាងកាយលោក អេ ភូថង ដែលមានវ័យ៤៦ឆ្នាំរហូតដល់ដាក់ «បំពង់ជំនួយដកដង្ហើម» នៅកន្លែងព្យាបាល ជំងឺកូវីដ១៩ ស្តាតអូឡាំពិក អស់រយៈពេលជិតមួយសប្ដាហ៍មក ហើយ។ តាមការបញ្ជាក់លោក…

You missed

error: Content is protected !!