ប្អូនថ្លៃមេPMស្រុកអូររាំងកំពុងក្លាយជាឈ្មួញរកស៊ីដឹកឈើល្បីឈ្មោះម្នាក់
ដោយៈ បាយ៉ង់ថែមស៍ មណ្ឌលគិរីៈ សកម្មភាពនៃបទល្មើសព្រៃឈើយ៉ាងសកម្មមួយកើតឡើងក្នុង ស្រុកអូររាំង និង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះត្រូវគេសង្កេតឃើញថា ហាក់មានភាពរស់រវើកឡើង វិញបើទោះបីជាអភិបាល ស្រុកកែវសីមា សកម្មក្នុងការបង្ក្រាបក៍ដោយ តែយ៉ាងណាមិញសម្រាប់ អភិបាល ស្រុកអូររាំង ហាក់បីដូចជាមិនសូវឃើញមានសកម្មភាពអ្វីឡើយ។ គិតចាប់ពីវេលាអធ្រាត្រស្ទើរតែរៀងរាល់ថ្ងៃសកម្មភាពដឹកជញ្ជួនផលអនុផលព្រៃឈើចេញពី ដែនជម្រកសត្វ ព្រៃកែវសីមា…
