Month: August 2020

ក្រុមប្រាសាទបាយ៉ង់ដែលមានសារសំខាន់ជាងគេនៅក្នុងខេត្ដតាកែវ

ដោយៈ តិល ពិសិដ្ឋ ភ្នំពេញៈ ប្រាសាទបុរាណខ្មែរកសាងអំពីឥដ្ឋជាច្រើននៅលើកំពូលភ្នំខ្ពស់ នៃសម័យចេនឡា ដូនតាខ្មែរយើងធ្វើ សម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ក្រុម ប្រាសាទបាយ៉ង់ ដែលមានសារសំខាន់ជាងគេស្ថិតនៅ ខេត្ដតាកែវ ដូចជា ប្រាសាទនាងសក់ក្រអូប ប្រាសាទបាយ៉ង់ ប្រាសាទព្រះគោ ប្រាសាទដុបតាញាណ និង ប្រាសាទព្រះ បាទដៃខ្លី…

ប្រទះឃើញក្បូនឈើចំនួន១០ក្បូនមកចតនៅច្រាំងអូរតំបន់ស.នៃព្រំដែនកម្ពុជាវៀតណាម

ដោយៈ គោព្រៃ មណ្ឌលគិរីៈ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ខេត្តមណ្ឌលគិរី កំពុងប្រញាប់ប្រញាល់ធ្វើការស៊ើបអង្កេតរកមេខ្លោង និងជនសង្ស័យពាក់ព័ន្ធនឹងករណីបង្កប់ឈើចងបណ្តែតទឹកក្រោមក្បួនក្នុងគោលបំណងយកចេញពីទឹកដីខេត្ត ភាពឦសាននៃប្រទេសកម្ពុជាឆ្ពោះទៅកាន់ ប្រទេសវៀតណាម។ ក្បួនឈើទំាងនោះត្រូវគេប្រទះឃើញនៅ ចំណុចភូមិសាស្ត្រអូរហ៊ុច ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ក្បូនឈើចំនួន១០ក្បូននេះវាប្រភេទឈើហ៊ុបមូលៗនៅជាប់នឹងសម្បកដែលមានទំហំធំៗ។ ប៉ុន្តែគណៈកម្មការ ចម្រុះនេះមិនទាន់បានធ្វើការវាស់វែងឱ្យដឹងអំពីចំនួនឈើពិតប្រាកដនោះទេ។ ប៉ុន្តែករណីក្បូនឈើនេះបើសិន ជា គណៈកម្មការថ្នាក់ជាតិ…

ដាក់ទណ្ឌកម្មវិន័យលើមេធាវីឡាចសំរោងដែលបានលួចដកលុយកូនក្ដីចំនួន២៦ម៉ឺនដុល្លារ

ដោយៈ បាយ៉ង់ ភ្នំពេញៈ គណៈកម្មការវិន័យ នៃក្រុមប្រឹក្សាគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ទណ្ឌកម្ម វិន័យលើលោកមេធាវី ឡាច សំរោង ដែលមានអត្តលេខ៧៤៩មិនឱ្យប្រកបវិជ្ជាជីវៈមេធាវីរយៈពេល៦ខែព្រោះ តែលួចដកលុយកូនក្ដីឬអតិថិជនចំនួន២៦០០០០ដុល្លារអាម៉េរិកយកទៅទិញដីពីរប្លង់។ នៅក្នុងសេចក្ដីសម្រេចស្ដីពីការដាក់ទណ្ឌកម្មវិន័យលើលោកមេធាវី ឡាច សំរោង របស់គណៈមេធាវីនៃព្រះរាជា ណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០…

កម្លាំងចម្រុះចាប់ថ្នាំឆ្កួតបាន២០០គីឡូក្រាមនៅខែត្រព្រះវិហារ

ដោយៈ ម្លូព្រៃ ព្រះវិហារៈ នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យពីរនាក់ និងគ្រឿងញៀន២០០គីឡូទៅតុលាការ ខេត្តព្រះវិហារ ដើម្បីចាត់ការតាមច្បាប់។ នេះបើតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំង គ្រឿងញៀន។ កិច្ចប្រតិបត្តិការណ៍នេះដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ…

You missed