Month: November 2019

ខេត្តឧត្តរមានជ័យស្តារពើកស្មៅដុះអណ្តែតទឹកចេញពីអាងស្តុបទឹកធម្មជាតិ

ដោយៈ គោកធ្លក ឧត្តរមានជ័យៈ ខេត្តឧត្តរមានជ័យ បញ្ចេញគ្រឿងចក្រ និងកងកម្លាំងទាំងបីប្រភេទចុះស្ដារពើកស្មៅដុះអណ្តែត យកចេញពីផ្ទៃអាងស្តុបទឹកធម្មជាតិដើម្បីរក្សាប្រភពទឹកទុកប្រើប្រាស់ និងបង្ការគោករាក់។ សកម្មភាពនេះ ស្ថិតនៅ សង្កាត់សំរោង ក្រុងសំរោង នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពេលដែលសារាចរណែនាំរបស់ រាជរដ្ឋាភិបាល។ លោក ប៉ែន កុសល្យ…

ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាលត្រូវមន្ត្រីរាជការចោទប្រកាន់រឿងពុករលួយនិងអសមត្ថភាព

ដោយៈ គោកធ្លក កណ្ដាលៈ ​លោកប្រធាន ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ​ខេត្តកណ្ដាល ត្រូវបានមន្ត្រីរាជការរបស់ខ្លួនចោទ ប្រកាន់ថា ​ប្រព្រឹត្ត​អំពើពុករលួយនិង​អសមត្ថភាព​ការងារ ​មិនទាន់​ឃើញ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ចាត់វិធានការ​ដកតំណែង​។ មិនត្រឹមតែប៉ុណ្ណោះប្រធាន​មន្ទីរ​រូបនេះនូវតែ​រក្សា​កៅអីរបស់ខ្លួន​យ៉ាង​សុខ​ស្រួល ហើយ​បណ្ដោយ​ឲ្យ​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​​។ សព្វថ្ងៃនេះ…

ដើមឆ្នេរ អូរឈើទាល ត្រូវបានគេឈូសឆាយសំអាត យ៉ាងតក់ក្រហល់ទាំងយប់

ដោយ បាយ៉ង់ថែមស៍ ខែត្រព្រះសីហនុ៖ សាលាខែត្រព្រះសីហនុ បានបើកយុទ្ធនាការក្ដៅ ឈូសឆាយសំអាតដើមឆ្នេរ អូរឈើទាល យ៉ាងប្រញាប់ទាំងយប់ ហាក់មិនមានការគ្រោងទុកជាមុនឡើយ កាលពីរសៀល និង យប់ថ្ងៃទី១៣ វិច្ឆិកា ២០១៩ មុននឹងសម្ដេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញមកសម្ភោធបើការដ្ឋានស្ថាបនាផ្លូវនានាក្នុងក្រុងនៃខែត្រព្រះសីហនុ ចំនួន៣៤ខ្សែ នៅថ្ងៃទី១៦ វិច្ឆិកា…

កំណត់ព្រឹត្តិការណ៍នៅខែត្រព្រះសីហនុទ្រួសៗ ដែលគួរឱ្យងឿងឆ្ងល់ តើវាជាការកបជួន ឬ ជាវាសនា ?

ដោយ បាយ៉ង់ថែមស៍ ខែត្រព្រះសីហនុ៖ អាណត្តិនៃការដឹកនាំនៅខែត្រព្រះសីហនុ មានភាពខុសៗគ្នា អាណត្តិខ្លះមានការបំផ្លាញសម្បត្តិសាធារណៈរបស់រដ្ឋ អាណត្តិខ្លះខំទប់ស្កាត់ ការពារសម្បត្តិសាធារណៈ អាណត្តិខ្លះមានការអភិវឌ្ឍគួរកត់សម្គាល់ ។ ព្រឹត្តិការណ៍ដែលគួរឱ្យចាប់អារម្មណ៍ មានពីរក្នុងចំណោមអាណត្តិដឹកនាំទាំងអស់ គឺអាណត្តិរបស់លោក យន្ត មីន និង លោក គួច ចម្រើន ។…

​យុវជនវ័យក្មេងពីរនាក់យកកាំបិតកាប់សម្លាប់និស្សិតម្នាក់គ្រាន់តែទាស់ពាក្យសម្ដីគ្នាបន្តិចបន្តួច

ដោយៈ គោកធ្លក ស្វាយរៀងៈសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យបីនាក់ដែលពាក់ព័ន្ធករណីកាប់សម្លាប់ទៅលើនិស្សិតម្នាក់កំពុងតែបើកបរម៉ូតូតាមផ្លូវដើម្បីស្រាយគំនុំទាស់ពាក្យសម្ដីគ្នាបន្តិចបន្តួចនៅពេលដើរលេងជាមួយគ្នា។ ព្រោះតែសេចក្ដីសៅហ្មងក្នុងខ្លួនពួកគេកាន់តែច្រើនឡើងធ្វើឱ្យភាពសាហាវឃោរឃៅកាន់តែសម្បូរណ៍បែប។ កាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមុខសាលប្រជុំឆ្នេរទន្លេស្ថិតក្នុង ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុង.ខេត្តស្វាយរៀង មានបទល្មើសមួយកើតឡើងបង្កដោយជនសង្ស័យនាក់ពីរគឺទី១.ឈ្មោះ ប្រាក់ សុធារាជ អាយុ១៦ឆ្នាំ ជាតិខ្មែរជាសិស្សសាលា មានទីលំនៅ ភូមិមេភ្លើង សង្កាត់ស្វាយរៀង ជាជនដៃដល់។…

ទូកលេខ១នៅទូទាំងប្រទេសមានឈ្មោះ«សារាយតេជោសែនជ័យ»មកពីខែត្រកណ្តាល

ដោយៈ គោកធ្លក ភ្នំពេញៈ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩ រយៈពេលបីថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករនៅមុខព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា។ អ្វីដែលធ្វើឱ្យបងប្អូនមហាជនទទឹងរង់ចាំនោះ ទូកឈ្មោះអ្វីដែលទទួលបានជ័យលាភីលេខ១ ស្ថិតនៅខែត្រណា ? ទូកជាប់លេខ១នៅទូទាំងប្រទេសមានឈ្មោះថា«សារាយតេជោសែនជ័យ» មកពី…

You missed