ក្រុមហ៊ុនសេងសម្បត្តិទិញទឹកចិត្តមន្រ្តីជំនាញបានជាមួយសំណូករាប់ម៉ឺនដុល្លារចាក់ដីលុបអាងទឹកដងទង់បានសម្រច កង្វល់ប្រជាពលរដ្ឋមិនមានដំណោះស្រាយ
ស្រុកដងទង់ ៖ ទីតាំងដីមួយកន្លែងដែលមានទំហំសរុបជាង១២ហិចតា ក្នុងនោះរួមមាន ដីចំណីអាងប្រជាពលរដ្ឋអាស្រ័យផល ផ្ទៃអាងទឹកនិងដីប្រជាពលរដ្ឋអាស្រ័យផលនៅតាមបណ្តោយផ្លូវ លេខ១៣៥ ត្រូវបានក្រុមហ៊ុនលោក សេង សម្បត្តិ ដឹកដីចាក់បំពេញយ៉ាងគគ្រឹកគគ្រេងតែអាជ្ញាធរមូលដ្ឋាន មិនមានចំណាត់ការនោះទេ ទោះជាមានពាក្យបណ្តឹងពីប្រជាពលរដ្ឋនិងការផ្សាយព័ត៌មាន ពីបណ្តាអង្គភាព សារព័ត៌មានក្នុងស្រុកច្រើនយ៉ាងណាក្តី ។ តែបើយោងតាមឯកសារដែលអង្គភាព«ខ្មែរខូវឺធីវី»ទទួលបាន បានបង្ហាញអោយឃើញថាឈ្មួញអាចធ្វើទៅបានដោយសារអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញជាអ្នកបើកភ្លើងខៀវអោយក្រុមហ៊ុន និងទប់ទល់ប្រជាពលរដ្ឋណាដែលតវ៉ាលើដីរបស់ខ្លួននេះបើនិយាយជារួម…
