យុវជនវ័យក្មេងពីរនាក់យកកាំបិតកាប់សម្លាប់និស្សិតម្នាក់គ្រាន់តែទាស់ពាក្យសម្ដីគ្នាបន្តិចបន្តួច
ដោយៈ គោកធ្លក ស្វាយរៀងៈសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យបីនាក់ដែលពាក់ព័ន្ធករណីកាប់សម្លាប់ទៅលើនិស្សិតម្នាក់កំពុងតែបើកបរម៉ូតូតាមផ្លូវដើម្បីស្រាយគំនុំទាស់ពាក្យសម្ដីគ្នាបន្តិចបន្តួចនៅពេលដើរលេងជាមួយគ្នា។ ព្រោះតែសេចក្ដីសៅហ្មងក្នុងខ្លួនពួកគេកាន់តែច្រើនឡើងធ្វើឱ្យភាពសាហាវឃោរឃៅកាន់តែសម្បូរណ៍បែប។ កាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមុខសាលប្រជុំឆ្នេរទន្លេស្ថិតក្នុង ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុង.ខេត្តស្វាយរៀង មានបទល្មើសមួយកើតឡើងបង្កដោយជនសង្ស័យនាក់ពីរគឺទី១.ឈ្មោះ ប្រាក់ សុធារាជ អាយុ១៦ឆ្នាំ ជាតិខ្មែរជាសិស្សសាលា មានទីលំនៅ ភូមិមេភ្លើង សង្កាត់ស្វាយរៀង ជាជនដៃដល់។…
