រហូតមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋទំនាស់ដីធ្លី នៅតែមានការចាប់ចង
ខែត្រព្រះសីហនុ៖ សម្ដេចមានប្រសាសន៍ទើបបានមួយថ្ងៃ ប្រជាពលរដ្ឋ៧នាក់ ត្រូវបានអាជ្ញាធរមូលដ្ឋានសហការជាមួយកងកម្លាំងសមត្ថកិច្ចចម្រុះ ចុះចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៥ មករា ២០២០ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនវិនិយោគ អេវើហ្គ្រីន ។ ក្នុងជំនួបសំណេះសំណាលលើកទី៤ រវាងសម្ដេចតេជោហ៊ុន សែន ជាមួយអ្នកសារពត៌មានក្នុងស្រុក សម្ដេចមានប្រសាសន៍ថា មិនត្រូវមានការចាប់ចងប្រជាពលរដ្ឋក្នុងរឿងទំនាស់ដីធ្លីនោះទេ…
