ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ
(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នៅអគារផ្សារទំនើប ដាយអឹមេន…
ស្នងការនិងស្នងការរងនគរបាលព្រៃវែងរងនូវការចោទប្រកាន់ថាតម្រូវឱ្យឧកញ៉ារកស៊ីនាំគោក្របីទៅវៀតណាមបង់លុយប្រចាំខែ១ម៉ឺនដុល្លារ ក្នុង១ខែ
ព្រៃវែងៈ យោងតាម ផេកហ្វេសប៊ុកផ្លូវការ របស់លោក ផែង វណ្ណៈ បានលើកឡើងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ថា លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខែត្រព្រៃវែង និងលោក ឡេង ពៅ ស្នងការរងទទួលបន្ទុកសេនាធិការ រងនូវការចោទប្រកាន់ថា…
វេទិកាផ្សព្វផ្សាយអំពីទេសចរណ៍ទៅកាន់ទេសចរជាតិនិងអន្តរជាតិជាពិសេសភ្ញៀវទេសចរចិនមកទស្សនាខែត្រព្រះសីហនុ
ព្រះសីហនុៈ រដ្ឋបាល ខែត្រព្រះសីហនុ សហការជាមួយ ក្រសួងទេសចរណ៍ បើកវេទិកាធុរកិច្ចទេសចរណ៍រយៈពេលពីរថ្ងៃគិតចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅ សណ្ឋាគារសុខា ក្រុងព្រះសីហនុ ក្នុងគោលបំណងផ្សព្វផ្សាយអំពីធុរទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិនមកទស្សនា ខែត្រព្រះសីហនុ ក៏ដូចជាការទាក់ទាញអ្នកវិនិយោគមកកាន់តែច្រើនថែមទៀត។ ខណៈពេលភ្ញៀវទេសចរចិនមកទស្សនា ខែត្រព្រះសីហនុ ច្រើនការហោះហើរត្រង់…
គយចល័តចាប់ទូកដឹកទំនិញគេចពន្ធ២គ្រឿងមកពីវៀតណាមនៅច្រកបាក់ដៃស្រុកអង្គរបុរី
តាកែវៈ វិធានការមុតស្រួច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំកម្លាំងចម្រុះដោយ លោកអនុប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសអំពើរត់គេចពន្ធ បានចុះចាប់ទូកដឹកទំនិញគេចពន្ធឆ្លងដែនចំនួន២គ្រឿងមកពីវៀតណាមចូលតាម ច្រកបាក់ដៃ ស្រុកអង្គរបុរី ខែត្រតាកែវ ដែលពួកឈ្មួញទុច្ចរិតមិនបានធ្វើការប្រកាសពន្ធបំពេញបែបបទនាំចូលនៅច្រក ការិយាល័យគយ និងរដ្ឋាករបាក់ដៃ ឱ្យបានត្រឹមត្រូវកាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។ លោក ព្រាប គារ៉ាត់…
គយចល័តឃាត់សាឡង់បូមខ្សាច់វៀតណាម១គ្រឿងដែលលួចចូលកម្ពុជាដោយគ្មានបែបបទគយត្រឹមត្រូវ
កណ្ដាលៈ កម្លាំងចម្រុះ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឃាត់សាឡង់បូមខ្សាច់វៀតណាមមួយគ្រឿងក្រោយពីទទួលបានព័ត៌ មានសម្ងាត់ថា បានលួចឆ្លងដែនខុសច្បាប់តាមផ្លូវទឹកពី ប្រទេសវៀតណាម ចូលមកកម្ពុជាតាមច្រកទ្វារ “កោះរកា-ក្អមសំណ” ដោយពុំ បានបំពេញបែបបទគយនាំចូលស្របច្បាប់។ ទាក់ទងនឹងបញ្ហានេះលោក ព្រាប គារ៉ាត់ អនុប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសរត់ពន្ធទូទាំងប្រទេស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបដោយផ្ទាល់។…
អាជ្ញាធរខេត្តព្រះសីហនុ និងអង្គការសង្គមស៊ីវិល ប្តេជ្ញាទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងលើកកម្ពស់អក្ខរកម្មឌីជីថលនៅមូលដ្ឋាន
(ព្រះសីហនុ)៖ អាជ្ញាធរគ្រប់ថ្នាក់នៃខេត្តព្រះសីហនុ និងអង្គការសង្គមស៊ីវិល បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងលើកកម្ពស់អក្ខរកម្មឌីជីថលដល់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន តាមរយៈការពង្រឹងសមត្ថភាព និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយប្រសិទ្ធភាព។ ការលើកឡើងនេះ ធ្វើឡើងក្នុងវេទិកាសន្ទនាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» ដែលរៀបចំឡើងនាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ ស៊ីប្រ៊ីស ក្រុងព្រះសីហនុ។ ក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់…
