នគរបាលព្រះសីហនុ ចុះរៀបចំសណ្តាប់ធ្នាប់រថយន្តធុនធ្ងន់ និងត្រួតពិនិត្យជាតិស្រវឹង-សារធាតុញៀនលើអ្នកបើកបរ
(ព្រះសីហនុ)៖ កម្លាំងជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយការិយាល័យនគរបាលសណ្តាប់ធ្នាប់ និងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានចុះរៀបចំសណ្តាប់ធ្នាប់រថយន្តធុនធ្ងន់ដែលឈប់ចតគ្មានរបៀបរៀបរយ ព្រមទាំងត្រួតពិនិត្យជាតិស្រវឹង និងធ្វើតេស្តទឹកនោមរកសារធាតុញៀនលើអ្នកបើកបររថយន្តធុនធ្ងន់ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដោយអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំនគរបាលជាតិ និងរដ្ឋបាលខេត្តព្រះសីហនុ។ ក្រុមការងារបានចុះអនុវត្តនៅតាមបណ្តោយផ្លូវតិរៈវិថីសម្តេច…
គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៧៩% គ្រោងបន្តពន្លឿនការសាងសង់ និងពង្រឹងសុវត្ថិភាព
(ភ្នំពេញ)៖ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់តំបន់ចាក់អង្រែក្រោម និងព្រែកប្រា សម្រេចវឌ្ឍនភាពសាងសង់បាន ៧៩% ហើយ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន បន្តតាមដានយ៉ាងជិតស្និទ្ធ ដើម្បីធានាគុណភាព សុវត្ថិភាព និងសោភ័ណភាពនៃគម្រោង។ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សួង…
ស្នងការនគរបាលតាកែវ ប្រកាសតែងតាំងអធិការនគរបាល ក្រុងដូនកែវថ្មី
តាកែវៈ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខែត្រតាកែវ ប្រកាសតែងតាំង លោកវរសេនីយ៍ទោ ឈួន មុនី ជាអធិការថ្មី នៃអធិការដ្ឋាននគរបាល ក្រុងដូនកែវ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ ឧត្តមសេនីយ៍ទោ ក៏បានកោតសរសើរដល់ លោកអធិការ និងកងកម្លាំងទាំងអស់បានខិតខំប្រឹងប្រែងបំពេញភារកិច្ចកន្លងមក។…
ស្នងការនគរបាលខែត្រកណ្តាល ចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលទាំង១០សង្កាត់នៅក្រុងតាខ្មៅ
កណ្តាលៈ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខែត្រកណ្តាល បានដឹកនាំ គណៈប្រតិភូ អមដំណើរដោយលោកឧត្តមសេនីយ៍ និងមន្ត្រីថ្នាក់ក្រោម ចុះត្រួតពិនិត្យការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០សង្កាត់ នៃអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ លោកស្នងការ បានណែនាំឱ្យ គ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តយកចិត្តទុកដាក់ខ្ពស់លើការងារការពារសន្តិសុខ…
បង្ក្រាបទីតាំងឆបោកអនឡាញមួយកន្លែងឃាត់ខ្លួនជនបរទេសបាន៨នាក់
ភ្នំពេញៈ គណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានីភ្នំពេញ បានដឹកនាំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ នៅតាមអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារ មួយចំនួនក្នុងគោលដៅបង្ការ និងបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ ក្រុមការងារ…
បញ្ជូនជនសង្ស័យ៧នាក់ករណីឆបោកតាមប្រព័ន្ធអនឡាញទៅតុលាការ
ព្រះសីហនុៈ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថ ខែត្រព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន៧នាក់ទៅ សាលាដំបូងខែត្រដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី…
