ប៉ូលិសបានឃាត់ខ្លួនម្ចាស់ឃ្លាំងស្ដុកសាច់បង្កកនៅស្ទឹងមានជ័យយកទៅសួរនាំ
ភ្នំពេញៈ កម្លាំងចម្រុះបានឃាត់ខ្លួនម្ចាស់ឃ្លាំងឈ្មោះ ស៊ុន បុត្រី ស្ថិតនៅផ្ទះលេខ៣១៥ ផ្លូវ៤៥អ៊ឹមស៊ី ខណ្ឌមានជ័យ រាជនីភ្នំពេញ យកទៅសួរនាំនៅ ស្នងការដ្ឋាននគរបាល ក្រោយពីរកឃើញប្រហិតមួយកញ្ចប់ធំមាន « អក្សរថៃ » និងទំនិញជាង២០០កេសទៀត ដែលបានបកស្លាកសញ្ញាចេញដើម្បីបន្លំភ្នែកមហាជន។ ករណីនេះក្រុមការងារចម្រុះបានចុះប្រតិបត្តិការឆែកឆេររកភាពមិនប្រក្រតីនៃផលិតផលនានា កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។…
