កណ្ដាលៈ កម្លាំងចម្រុះ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឃាត់សាឡង់បូមខ្សាច់វៀតណាមមួយគ្រឿងក្រោយពីទទួលបានព័ត៌
មានសម្ងាត់ថា បានលួចឆ្លងដែនខុសច្បាប់តាមផ្លូវទឹកពី ប្រទេសវៀតណាម ចូលមកកម្ពុជាតាមច្រកទ្វារ “កោះរកា-ក្អមសំណ” ដោយពុំ
បានបំពេញបែបបទគយនាំចូលស្របច្បាប់។

ទាក់ទងនឹងបញ្ហានេះលោក ព្រាប គារ៉ាត់ អនុប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសរត់ពន្ធទូទាំងប្រទេស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបដោយផ្ទាល់។ លោកបានឱ្យដឹងថា ដោយអនុវត្តតាមបទញ្ជាដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសរត់ពន្ធ បានបញ្ជាឱ្យកម្លាំងជំនាញគយ សហការជាមួយលោក កែវ ជា ប្រធានស្នាក់ការនគរបាលអន្តោប្រវេសន៍កោះរកា និងមន្ត្រីនៃកងរាជអាវុធហត្ថខែត្រ កងរាជអាវុធហត្ថផ្ទៃប្រទេស សម្របសម្រួលដោយ ព្រះរាជអាជ្ញាអមសាលាដំបូង ខែត្រព្រៃវែង បានចុះបើកប្រតិបត្តិការឃាត់សាឡង់បូមខ្សាច់មួយគ្រឿងពាក់ស្លាកលេខ HN-២៦០៧ ខាងលើភ្លាមៗដែលនៅចម្ងាយប្រមាណ៥គីឡូម៉ែត្រពីមាត់ច្រកទ្វារទ្វេភាគី “កោះរកា-ក្អមសំណ” កម្ពុជា-វៀតណាម ដែលស្ថិតនៅ ឃុំកោះរកា ស្រុកពាមជរ៍ ខែត្រព្រៃវែង និង ឃុំក្អមសំណ ស្រុកលើកដែក ខែត្រកណ្តាល ដែលធ្វើដំណើរឆ្ពោះទៅកាន់ តំបន់កោះធេង ស្រុកពាមជរ៍ ខែត្រព្រៃវែង កាលពីថ្ងៃទី១០ ឆ្លងចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។

https://t.me/BayongtimesNews/149

អនុប្រធានគយចល័យ បានសង្កាត់ធ្ងន់ថា សាឡង់ ដែលបានឃាត់បានខាងលើនេះមានអ្នកបើកបរឈ្មោះ Nguyen Van Thanh ជនជាតិវៀតណាមអាយុ៤៤ឆ្នាំ បានសារភាពថា គាត់បានបើកបរស្រឡង់នេះពី វៀតណាម ចូលមកកម្ពុជា កាលពីថ្ងៃទី១០ ឆ្លងចូលថ្ងៃ ទី១១ ខែកក្កដា ដោយមិនបានបំពេញបែបបទគយនាំចូលត្រឹមត្រូវពិតប្រាកដមែន។

លោកបានបន្ថែមទៀតថា បន្ទាប់ពីសមត្ថកិច្ចចម្រុះបានឃាត់ និងពិនិត្យរួចរាល់ ក៏សម្រេចនាំយក សាឡង់ ទៅរក្សាទុកបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅកាន់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា សាឡង់ វៀតណាមនេះមានតម្លៃរាប់ម៉ឺនដុល្លារ ហើយការបង់ពន្ធចូលរដ្ឋវិញក៏មានតម្លៃរាប់ម៉ឺនដុល្លារដូចគ្នានោះដែរ។ ក៏ប៉ុន្តែគេពុំបានដឹងថា តើគយតម្រូវឱ្យបង់ពន្ធចូលថវិការដ្ឋចំនួនប៉ុន្មានម៉ឺនដុល្លារនោះទេ ? ជាធម្មតាគយខណៈពេលចាប់បានទំនិញអ្វីមួយគឺត ម្រូវម្ចាស់ទំនិញត្រូវទៅបង់ពន្ធផាកពិន័យចូលរដ្ឋទៅតាមច្បាប់៕

You missed

error: Content is protected !!