វិបត្តិបំណុលក្រៅប្រព័ន្ធកំពុងវាយប្រហារសេដ្ឋកិច្ចគ្រួសារពលរដ្ឋពីរឃុំនៅស្រុកដំណាក់ចង្អើរ
កែបៈ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅ ឃុំអង្កោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខែត្រកែប កំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុក្នុងគ្រួសារយ៉ាងធ្ងន់ធ្ងរដោយសារការលង់ខ្លួនក្នុងបំណុលវ័ណ្តកជាមួយ ក្រុមហ៊ុនបញ្ចាំ និងអ្នកផ្តល់កម្ចីក្រៅប្រព័ន្ធ ដែលមានអត្រាការប្រាក់ខ្ពស់ហួសហេតុវាផ្ទុយនឹងច្បាប់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ផលប៉ះពាល់នៅក្នុង ឃុំអង្កោល ប្រជាពលរដ្ឋភាគច្រើនដែលប្រកប មុខរបរនេសាទ និងធ្វើស្រែអំបិល បានជួបប្រទះបញ្ហាប្រឈមនៃទិន្នផលថយចុះ និងកត្តាអាកាសធាតុមិនអំណោយផល។ រីឯដីស្រែអំបិល…
