Category: ព័ត៌មានជាតិ

ប៉ូលិសបានឃាត់ខ្លួនម្ចាស់ឃ្លាំងស្ដុកសាច់បង្កកនៅស្ទឹងមានជ័យយកទៅសួរនាំ

​ភ្នំពេញៈ កម្លាំងចម្រុះបានឃាត់​ខ្លួនម្ចាស់​ឃ្លាំងឈ្មោះ ស៊ុន បុត្រី ស្ថិតនៅផ្ទះលេខ៣១៥ ផ្លូវ៤៥អ៊ឹមស៊ី ​ខណ្ឌមានជ័យ រាជនីភ្នំពេញ យក​ទៅ​សួរនាំ​នៅ ស្នងការដ្ឋាន​នគរបាល​ ក្រោយ​ពីរក​ឃើញ​ប្រហិត​មួយ​កញ្ចប់​ធំ​មាន « ​អក្សរ​ថៃ » និង​ទំនិញ​ជាង២០០​កេស​ទៀត ដែលបាន​បក​ស្លាក​សញ្ញា​ចេញដើម្បីបន្លំភ្នែកមហាជន។ ករណីនេះក្រុមការងារចម្រុះបានចុះប្រតិបត្តិការឆែកឆេររកភាពមិនប្រក្រតីនៃផលិតផលនានា កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៦។…

ជំនាញជលផលកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្រ្កាបបទល្មើជលផល ១ករណី នៅក្នុងភូមិសាស្ត្រស្រុកកងមាស

(កំពង់ចាម)៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកងមាស និងដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការល្បាត និងត្រួតពិនិត្យ បង្រ្កាបជលផល ០១ករណី នៅចំណុចព្រែកជីក ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ បើតាមប្រភពពីកមន្ត្រីជំនាញ បញ្ជាក់ថា ការចុះបេសកកម្មបង្ក្រាបខាងលើ មន្ត្រីជំនាញបានរុះរើ…

កម្លាំងពិសេសគយចល័តនៃអគ្គនាយកដ្ឋានគយបានរកឃើញទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ជាង៣០តោន

ភ្នំពេញៈកម្លាំងពិសេស នាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស ( គយចល័ត ) នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចុះបង្ក្រាប បទល្មើសសេដ្ឋកិច្ចដែលបានសហការជាមួយ ព្រះរាជអាជ្ញា និងអាជ្ញាធរ ស្រុកសំពៅពូន ខែត្រកណ្តាល ក៏ដូចជាអាជ្ញាធរ ស្រុកអង្គរបុរី ខែត្រតាកែវ ចុះពិនិត្យអនុលោមភាពទំនិញចំនួន២ទីតាំងដែលបានរកឃើញទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ជាង៣០តោនកាលពីព្រឹកថ្ងៃទី៣ ខែមិថុនា…

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ រៀបចំដោយ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម នៅទីក្រុងហាណូយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ រៀបចំដោយឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ។

មន្ត្រីរាជការមួយក្រុមផ្ដុំគ្នាលេងល្បែងស៊ីសងឬពួកអបាយមុខត្រូវបានគេថតផ្សាយជាសាធារណៈ

កំពតៈ ក្រុមមន្ត្រីញៀនល្បែងស៊ីសង ឬជាពួកអបាយមុខមួយក្រុម ដែលបម្រើការងារក្នុងមូលដ្ឋាន ស្រុកដងទង់ ត្រូវបាន អ្នកសារព័ត៌មានថត ជាប់នៅក្នុងវង់ល្បែងមួយកន្លែងស្ថិតនៅ ភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខែត្រកំពត។ មន្ត្រីរាជការទាំងនោះរួមមាន មន្ត្រីពេទ្យសត្វ នៃការិយាល័យកសិកម្មស្រុកឈ្មោះ គីម ហាវ គេហៅក្រៅថា ហ៊ាបាវ គ្រូបង្រៀននៅ…

«ក្រុងកោះរ៉ុង» ក្នុងខែត្រព្រះសីហនុ នឹងក្លាយ​ជាគោលដៅទេសចរណ៍លំដាប់ពិភពលោកនាពេលអនាគត

ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុង ខែត្រព្រះសីហនុ បាន​បើកកិច្ចប្រជុំពិនិត្យការស្នើលើកទឹកចិត្តពិសេសដើម្បី​ពិភាក្សាលើយុទ្ធសាស្ត្របើកទំព័រថ្មី នៃការអភិវឌ្ឍ «ក្រុងកោះរ៉ុង» ឱ្យក្លាយ​ទៅជា គោលដៅទេសចរណ៍លំដាប់ពិភពលោក។ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុង ខែត្រព្រះសីហនុ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំលើកទី២៥ ដើម្បីពិនិត្យគម្រោងវិនិយោគ…

error: Content is protected !!