អាជ្ញាធររាជធានីភ្នំពេញ បន្តចុះពិនិត្យ និងបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៩០ទីតាំង បន្ថែមទៀត
(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ…
នគរបាលក្រុងប៉ោយប៉ែត បង្ក្រាបក្រុមជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ធាក់យកម៉ូតូ)
(បន្ទាយមានជ័យ)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ធាក់យកម៉ូតូ) ដែលបានកើតឡើងនៅចំណុចស្តុបសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ នៅវេលាម៉ោងប្រហែល ១៖៣៥នាទីរំលងអធ្រាត្រ…
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ក្រាបសំណុំរឿងឆបោកជាង ២៥ម៉ឺនដុល្លារ ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធលួចគណនី WhatsApp និងលក់គណនីធនាគារ
(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ដើម្បីឆបោកប្រាក់ជនរងគ្រោះ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ និងរកឃើញការពាក់ព័ន្ធនឹងការលក់គណនីធនាគារជាច្រើនទៅឱ្យបណ្ដាញក្រុមឆបោក។ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ…
ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះមិនត្រឹមត្រូវ ដោយការច្នៃប្រឌិត និងតុបតែងបន្ថែម
ប៉ុន្មានថ្ងៃនេះក្រសួងសាធារណការ និងដឹកជញ្ជូន សង្កេតឃើញថា មានការផ្សព្វផ្សាយតាមទំព័រទំនាក់ទំនងសង្គមហ្វេសប៊ុកពីរថយន្តមួយចំនួនបានបំពាក់ផ្លាកលេខសម្គាល់យានជំនិះមិនត្រឹមត្រូវ ដោយបានច្នៃប្រឌិត និងតុបតែងបន្ថែម។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងលេខ ៥១១ សក.ដជគ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ស្តីពីការប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះ ដើម្បីបង្ការ និងទប់ស្កាត់ការបំពាក់ផ្លាកលេខសម្គាល់យានជំនិះមិនត្រឹមត្រូវដោយបានច្នៃប្រឌិត ឬតុបតែងបន្ថែម ដែលធ្វើឱ្យបាត់លក្ខណៈសម្គាល់…
អាវុធហត្ថខែត្រកំពង់ស្ពឺបង្ក្រាបករណីគ្រឿងញៀននៅក្រុងត្ដុដុង្គម៉ែជ័យឃាត់ខ្លួនជនសង្ស័យ២នាក់
កំពង់ស្ពឺៈ កម្លាំងជំនាញកងរាជអាវុធហត្ថ ខែត្រកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ក្នុងភូមិសាស្ត្រ ក្រុងឧត្ដុង្គម៉ែជ័យ ខែត្រកំពង់ស្ពឺ និងបានបញ្ជូនទៅសាលាដំបូងខែត្រដើម្បីចាត់ការតាមច្បាប់។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជា និងយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខែត្រកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខែត្រ។ កាលពីវេលាម៉ោង១៧៖៤០នាទីល្ងាចថ្ងៃទី១០…
អាវុធហត្ថ ស្រុកសាមគ្គីមុនីជ័យ ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន
កំពង់ស្ពឺៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយ លោកវរសេនីយ៍ទោ ជាង រចនា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធគ្រឿងញៀនស្ថិតនៅ ភូមិទួលកែស ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខែត្រកំពង់ស្ពឺ កាលពីរៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ ជនសង្ស័យឈ្មោះ ឆែម សុធា…
