រយៈពេល៣ថ្ងៃ អាជ្ញាធររាជធានីភ្នំពេញ ចុះពិនិត្យទីតាំងស្ស័យស្តុកនាំទំនិញពីថៃ ១០៧ទីតាំង ក្នុងនោះសម្រេចបិទបណ្តោះអាសន្ន ១២ទីតាំង
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១០ មកដល់ថ្ងៃទី១៣ ខែមិថុនា គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញសហការ ជាមួយកម្លាំងជំនាញពាក់ព័ន្ធ សហការចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដែលសង្ស័យបាននាំចូលស្តុកទុកចរាចរ និងចែកចាយផលិតផលបង្កក និងទំនិញ នាំចូលពីប្រទេសថៃខុសច្បាប់បានសរុបចំនួន ១០៧ទីតាំងក្នុងនោះក្រុមការងារចម្រុះបានសម្រេចបិទបណ្តោះអាសន្នទីតាំងចំនួន ១២ទីតាំង។ នេះបើយោងតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល…
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ បញ្ជូនទៅតុលាការ
(ព្រះសីហនុ)៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ក្នុងរយៈពេលពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសជាច្រើនករណី…
អាជ្ញាធររាជធានីភ្នំពេញបន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងតូចធំ៣៣កន្លែងសង្ស័យនាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កកមានប្រភពមកពីថៃ
ភ្នំពេញៈ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពី ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពី ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំង ឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន៣៣កន្លែងដែលគេសង្ស័យមាននាំចូល ស្តុកទុក…
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក សហការជាមួយ ក.ប.ប. រាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទូក្លាសេសាច់ និងប្រហិតចម្រុះ
ភ្នំពេញនៅៈ អាជ្ញាធរ ខណ្ឌទួលគោក ដឹកនាំដោយលោក ជា ពិសី ជាអភិបាល ខណ្ឌទួលគោក សហការជាមួយ ក.ប.ប. រាជធានីភ្នំពេញ និងក្រោមកិច្ចសម្របសម្រួលផ្លូវច្បាប់ពីលោក ញ៉ាន បូរី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទូក្លាស្សេសាច់ និងប្រហិតចម្រុះសរុបចំនួន៥ទីតាំងដែលស្ថិតក្នុងមូលដ្ឋាន សង្កាត់ផ្សារដើមគ…
ប៉ូលិសបានឃាត់ខ្លួនម្ចាស់ឃ្លាំងស្ដុកសាច់បង្កកនៅស្ទឹងមានជ័យយកទៅសួរនាំ
ភ្នំពេញៈ កម្លាំងចម្រុះបានឃាត់ខ្លួនម្ចាស់ឃ្លាំងឈ្មោះ ស៊ុន បុត្រី ស្ថិតនៅផ្ទះលេខ៣១៥ ផ្លូវ៤៥អ៊ឹមស៊ី ខណ្ឌមានជ័យ រាជនីភ្នំពេញ យកទៅសួរនាំនៅ ស្នងការដ្ឋាននគរបាល ក្រោយពីរកឃើញប្រហិតមួយកញ្ចប់ធំមាន « អក្សរថៃ » និងទំនិញជាង២០០កេសទៀត ដែលបានបកស្លាកសញ្ញាចេញដើម្បីបន្លំភ្នែកមហាជន។ ករណីនេះក្រុមការងារចម្រុះបានចុះប្រតិបត្តិការឆែកឆេររកភាពមិនប្រក្រតីនៃផលិតផលនានា កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។…
បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!
(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានព័ត៌មាន សុំកិច្ចអន្តរាគមន៍ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ មានករណីបុរសម្នាក់ឈ្មោះ អែក សុវណ្ណារ៉ា ភេទប្រុស អាយុ ៤១ឆ្នាំ មានសភាពបែកថ្នាំ ធ្វើសកម្មភាពអុកឡុក និងបង្កហិង្សាក្នុងក្រុមគ្រួសារ នៅចំណុចបន្ទប់ជួល ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣…
